ទីតាំងល្បែងជល់មាន់និងអាប៉ោងខុសច្បាប់ ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់

ខេត្តកំពង់ស្ពឺ ÷ រសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦.នេះ បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានរាយការណ៍ប្រាប់អោយដឹងថា! ទីតាំងល្បែងជល់មាន់និងអាប៉ោងខុសច្បាប់ មួយកន្លែង ស្ថិតនៅភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់ មិនហ៊ានបង្ក្រាប!

ប្រភពដដែលបានបន្តទៀតថា! ទីតាំងល្បែងជល់មាន់និងអាប៉ោងខុសច្បាប់ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន គ្មានការបង្រ្កាប! ធ្វើអោយប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន មានការព្រួយបារម្ភ ជាខ្លាំង បញ្ហា សុខទុក្ខ និងសុវត្ថិភាព គ្រួសារ ប្រពន្ធ ខ្លាចប្តី ពួកគាត់ បោះបង់ការងារចោល វក់ហ្នឹងលេងល្បែងខុសច្បាប់ ទាំងនោះ ម្យ៉ាងទៀត ភ័យខ្លាច កើតមាន នូវអំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ ជាដើម។ល។

អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូនដល់ ស្ថាប័នពាក់ព័ន្ធអោយបានជ្រាប់ ហេតុ!ដូច្នេះ ប្រជាពលរដ្ឋ សំណូមពរទៅដល់ ឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ ជាពិសេស ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ជួយចាត់វិធានការទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែង(ជល់មាន់និងអាប៉ោង)ខុសច្បាប់ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ផងទាន៕

Leave a Reply

Your email address will not be published. Required fields are marked *