ខេត្តព្រៃវែង ៖ អ្នកច្បាប់ ក៏ដូចមហាជនទូទៅ ធ្លាប់បានដឹងដែលថា! គោលការណ៍(កាស៊ីណូ)និមួយៗនៅកម្ពុជា គេមិនតម្រូវឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងនោះទេ? ក្នុងនោះបើមានពលរដ្ឋខ្មែរសុំចូលបំរើការងារ ឬមួយសុំច្បាប់ អាជីវកម្ម បើក(កាស៊ីណូ)ជារឿងត្រឹមត្រូវ តែបើពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងទាំងនោះ ផ្គើននិង ខណៈកម្មការ គ្រប់គ្រងល្បែងពាណិជ្ជកម្ពុជា(គ.ល.ក)គឺជារឿងខុសច្បាប់ 100% ។
បើយោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានអោយដឹងថា! ម្ចាស់ កាស៊ីណូ ម៉ូណាកូ(MONACO)មួយកន្លែង ជិតច្រកទ្វារព្រំដែនអន្តរជាតិ បន្ទាយចក្រី ស្ថិតនៅភូមិកគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង កំពុងសប្បាយចិត្ត កើបលុយ ពីពលរដ្ឋខ្មែរ និងជនជាតិវៀតណាម ចូលលេងល្បែង(ជល់មាន់និងល្បែង)និងល្បែងខុសច្បាប់ គ្រប់ប្រភេទ ផ្សេងៗទៀត ក្នុងកាស៊ីណូ ម៉ូណាកូ(MONACO)មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើ ខណៈអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប!
មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន រងការរិះគន់ចំៗថាបើគ្មានការឃុបឃិតគ្នា ជាប្រពន្ធ ហើយមានខ្នងបង្អែក រឹងមាំទេនោះ? ម្ចាស់កាស៊ីណូ ម៉ូណាកូ(MONACO)និងបក្សពួក របស់ខ្លួន ក៏មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែង(ជល់មាន់និងអាប៉ោង)និងល្បែងខុសច្បាប់ គ្រប់ប្រភេទ នៅក្នុង កាស៊ីណូ ម៉ូណាកូ(MONACO)មួយកន្លែង ជិតច្រកទ្វារព្រំដែនអន្តរជាតិ បន្ទាយចក្រី ស្ថិតក្នុងភូមិសាស្ត្រ ស្រុកព្រះស្ដេច ខេត្តព្រៃវែង បានឡើយ។

ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់ ប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង ចំពោះសុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះថាទីណាមានល្បែងស៊ីសង ទីនោះមិនយូរមិនឆាប់ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ ជាពិសេស អំពើហឹង្សារ ក្នុងគ្រួសារ ជាដើម។ល។

អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុដូច្នេះ ប្រជាពលរដ្ឋ សំណូមពរទៅដល់ ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង ជាពិសេស ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ជួយចាត់វិធានការទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែង(ជល់មាន់និងអាប៉ោង)និងល្បែងខុសច្បាប់ គ្រប់ប្រភេទ នៅក្នុងកាស៊ីណូ ម៉ូណាកូ(MONACO)មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផង។ស្របតាមគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព”(មានលក្ខណៈសម្បត្តិ ៧យ៉ាង)

១- ផ្តល់សេវាសាធារណ: ជាពិសេសរដ្ឋបាលប្រកបដោយ គុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត
២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។
៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេស គ្មានគ្រោះថ្នាក់ចរាចរណ៍។៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សា ក្នុងគ្រួសារ និងគ្មានក្មេងទំនើង។
៥-ដោះស្រាយ វិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។
៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។
៧- ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕



