ភ្នំពេញ ÷ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា! ក្លឹបកំសាន្ត យីហោ(ក្រុងលើមេឃ)របស់ ជនជាតិចិន មួយកន្លែង នៅតាមបណ្តោយផ្លូវ រដ្ឋសភា ស្ថិតក្នុង មូលដ្ឋាន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ គេសង្ស័យបង្កប់ល្បែងស៊ីសង(ហ្គេមបាញ់ត្រី)ខុសច្បាប់ គ្រប់ប្រភេទ តែលោក លៀង ល័ក្យ អភិបាលនៃគណៈអភិបាលខណ្ឌចំការមន និងលោកវរសេនីយ៍ទោ ហួរ ម៉េងហួន អធិការនគរបាលខណ្ឌចំការមន រក្សាភាពស្ងៀមស្ងាត់ មិនឃើញចាត់ឲ្យកូនចៅចុះអនុវត្តទប់ស្កាត់ និងបង្ក្រាបឡើយ! តើហេតុអ្វីទៅទាន។
មជ្ឈដ្ឋាន ខាងក្រៅ .! និងប្រជាពលរដ្ឋ រស់នៅជុំវិញទីតាំងល្បែងស៊ីសង កំពុងរងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រពន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ? ម្ចាស់ទីតាំងល្បែងសុីសង និងបក្សពួក ក៏មិនអាច សាងភាពល្បីល្បាញខាងបើកល្បែងសុីសង(ហ្គេមបាញ់ត្រី)ខុសច្បាប់ គ្រប់ ប្រភេទ នៅលើទឹកដី ខណ្ឌចំការមន រាជធានីភ្នំពេញ បានឡើយ។
ប្រភពដដែលបានឲ្យទៀតថា! ទីតាំងល្បែងស៊ីសង(ហ្គេមបាញ់ត្រី)ខុសច្បាប់ បង្កប់ក្នុង ក្លឹបកំសាន្ត យីហោ(ក្រុងលើមេឃ)របស់ ជនជាតិចិន មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក ខណៈ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងមូលដ្ឋាន មិនហ៊ានធ្វើការបង្ក្រាប! ក្តីកង្វល់ ប្រជាពលរដ្ឋ សព្វថ្ងៃមានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង បញ្ហា សុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះថា ទីណា មានល្បែងស៊ីសង ទីនោះ មិនយូរ មិនឆាប់ កើតនូវ អំពើ ចោរកម្ម និងបទល្មើស ផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហឹង្សា ជាដើម។ល។
អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុ!ដូច្នេះ ប្រជាពលរដ្ឋ សំណូមពរ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ធ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាពិសេស ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជួយចាត់វិធានការទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងសុីសង(ហ្គេមបាញ់ត្រី)ខុសច្បាប់ គ្រប់ ប្រភេទ បង្កប់ក្នុង ក្លឹបកំសាន្ត យីហោ(ក្រុងលើមេឃ)របស់ ជនជាតិចិន មួយកន្លែង នៅតាមបណ្តោយផ្លូវ រដ្ឋសភា ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផងទាន។ ស្របតាមគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព”(មានលក្ខណៈសម្បត្តិ ៧យ៉ាង)
១- ផ្តល់សេវាសាធារណ: ជាពិសេសរដ្ឋបាលប្រកបដោយ គុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត
២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។
៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេស គ្មានគ្រោះថ្នាក់ចរាចរណ៍។៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សា ក្នុងគ្រួសារ និងគ្មានក្មេងទំនើង។
៥-ដោះស្រាយ វិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។
៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។
៧- ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕
