បែកធ្លាយ.! ក្លឹបកំសាន្ត ស្លាកយីហោ(ទីក្រុងលើមេឃ) មួយកន្លែង សង្ស័យបង្កប់ល្បែងស៊ីសង(ហ្គេមបាញ់ត្រី)ខុសច្បាប់ គ្រប់ប្រភេទ របស់ ជនជាតិចិន នៅតាមបណ្តោយផ្លូវ រដ្ឋសភា ស្ថិតក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន …………………….

ភ្នំពេញ ÷ បុគ្គលដែលហ៊ានបើកល្បែងស៊ីសង(ហ្គេមបាញ់ត្រី)ខុសច្បាប់ គ្រប់ប្រភេទ របស់ ជនជាតិចិន លួចលាក់បង្កប់ក្នុង ក្លឹបកំសាន្ត ស្លាកយីហោ(ទីក្រុងលើមេឃ)មួយកន្លែង នៅតាមបណ្តោយផ្លូវ រដ្ឋសភា ស្ថិតក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកលេងអនាធិបតេយ្យ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានបង្រ្កាប! ប្រហែល ម្ចាស់ទីតាំងល្បែងសុីសង មួយកន្លែងនេះ មានខ្នងបង្អែក រឹងមាំ ហើយមាន ឥទ្ធិពល ទៀតផង មើលទៅ ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។

មជ្ឈដ្ឋាន ខាងក្រៅ .! និងប្រជាពលរដ្ឋ រស់នៅជុំវិញទីតាំងល្បែងស៊ីសង កំពុងរងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រពន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ? ម្ចាស់ទីតាំងល្បែងសុីសង និងបក្សពួក ក៏មិនអាច សាងភាពល្បីល្បាញខាងបើកល្បែងសុីសង(ហ្គេមបាញ់ត្រី)ខុសច្បាប់ គ្រប់ ប្រភេទ នៅលើទឹកដី ខណ្ឌចំការមន រាជធានីភ្នំពេញ បានឡើយ។

តាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ រស់នៅជុំវិញ ទីតាំងល្បែងស៊ីសងខាងលើ បានបង្ហើបប្រាប់ អ្នកសារព័ត៌មាន យើងឲ្យបានដឹងថា! ក្លឹបកំសាន្ត ស្លាកយីហោ(ទីក្រុងលើមេឃ)សង្ស័យលួចលាកើបង្កប់ល្បែងស៊ីសង(ហ្គេមបាញ់ត្រី)ខុសច្បាប់ គ្រប់ ប្រភេទ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក ខណៈ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្ក្រាប!

ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់ ប្រជាពលរដ្ឋ សព្វថ្ងៃមានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង បញ្ហា សុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះថា ទីណា មានល្បែងស៊ីសង ទីនោះ មិនយូរ មិនឆាប់ កើតនូវ អំពើ ចោរកម្ម និងបទល្មើស ផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហឹង្សា ជាដើម។ល។

អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុ!ដូច្នេះ ប្រជាពលរដ្ឋ សំណូមពរ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ធ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាពិសេស ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជួយចាត់វិធានការទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងសុីសង(ហ្គេមបាញ់ត្រី)ខុសច្បាប់ គ្រប់ ប្រភេទ របស់ ជនជាតិចិន លួចបង្កប់ នៅក្នុង ក្លឹបកំសាន្ត ស្លាកយីហោ(ទីក្រុងលើមេឃ)មួយកន្លែង នៅតាមបណ្តោយផ្លូវ រដ្ឋសភា ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផងទាន។ ស្របតាមគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព”(មានលក្ខណៈសម្បត្តិ ៧យ៉ាង)

១- ផ្តល់សេវាសាធារណ: ជាពិសេសរដ្ឋបាលប្រកបដោយ គុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត

២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។

៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេស គ្មានគ្រោះថ្នាក់ចរាចរណ៍។៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សា ក្នុងគ្រួសារ និងគ្មានក្មេងទំនើង។

៥-ដោះស្រាយ វិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។

៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។

៧- ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕

Leave a Reply

Your email address will not be published. Required fields are marked *