ភ្នំពេញ ÷ បុគ្គលដែលហ៊ានបើកល្បែងជល់មាន់ និងអាប៉ោង ខុសច្បាប់ ក្បែរប្រឡាយទឹកស្អុយ ខាងក្រោយ ប៉ុស្តិ៍នគរបាលឃ្មួញ សង្កត់ឃ្មួញ ប្តូរទៅលេង សង្កាត់ក្រាំងធ្នង់ ស្ថិតក្នុងភូមិសាស្ត្រ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បើកលេងយ៉ាងគគ្រឹកគគ្រេង តែលោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ និងលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ នៅសម្ងំស្ងៀម មិនឃើញចាត់អោយកូនចៅចុះអនុវត្តទប់ស្កាត់ និងបង្ក្រាប!នោះទេ? តើហេតុអ្វីទៅទាន។
មជ្ឈដ្ឋាន ខាងក្រៅ .!និងប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នាជាប្រពន្ធ ហើយមានខ្នងបង្អែក រឹងមាំ នោះទេ.? ម្ចាស់ទីតាំងល្បែងស៊ីសង និងបក្សពួក ក៏មិនអាចបើកលេងល្បែងជល់មាន់ និងអាប៉ោង ខុសច្បាប់ នៅលើទឹកដី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានឡើយ។

ជាក់ស្តែងនៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦.នេះ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានរាយការណ៍អោយដឹងថា! ទីតាំងល្បែងជល់មាន់ និងអាប៉ោង ខុសច្បាប់ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើ កំពុងបើកដំណើរយ៉ាងពេញបន្ទុក បែរជា អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប! ធ្វើអោយប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន មានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង ព្រោះថា! ទីណាមានល្បែងស៊ីសង ទីនោះមិនយូរមិនឆាប់ កើតមាននូវ អំពើចោរកម្ម និងបទល្មើស ផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហឹង្សា ជាដើម។ល។

អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុដូច្នេះ ប្រជាពលរដ្ឋ សំណូមពរទៅដល់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជួយចាត់វិធានការទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងជល់មាន់ និងអាប៉ោង ខុសច្បាប់ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផងទាន។ ស្របតាមគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព”(មានលក្ខណៈសម្បត្តិ ៧យ៉ាង)
១- ផ្តល់សេវាសាធារណ: ជាពិសេសរដ្ឋបាលប្រកបដោយ គុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត
២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។
៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេស គ្មានគ្រោះថ្នាក់ចរាចរណ៍។៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សា ក្នុងគ្រួសារ និងគ្មានក្មេងទំនើង។
៥-ដោះស្រាយ វិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។
៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។
៧- ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕

