ខេត្តកំពង់ស្ពឺ ÷ បុគ្គលដែលហ៊ានបើកល្បែងជល់មាន់ និងអាប៉ោងខុសច្បាប់ មួយកន្លែង ស្ថិតនៅភូមិ៣ ឃុំត្បែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បើកលេងអនាធិបតេយ្យ តែលោក វរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួច និងលោក គាវ លាងគា អភិបាល នៃគណៈអភិបាលស្រុកភ្នំស្រួច នាំគ្នានូវសម្ងំស្ងៀម មិនឃើញចាត់អោយកូនចៅចុះអនុវត្ត ទប់ស្កាត់ និងបង្ក្រាបឡើយ! តើហេតុ!អ្វី ទៅទាន។
មជ្ឈដ្ឋាន ខាងក្រៅ .! និងប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន រងការរិះគន់ ចំៗថា! បើគ្មានការ ឃុបឃិតគ្នា ជាប្រពន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ បុគ្គលដែលហ៊ាន បើកល្បែងស៊ីសង និងបក្សពួក របស់ខ្លួន ក៏មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែងជល់មាន់ និងអាប៉ោងខុសច្បាប់ នូវលើទឹកដី នៃស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានឡើយ។
ជាក់ស្តែង នូវរសៀលថ្ងៃទី៣ ទី៤ ខែឧសភា ឆ្នាំ២០២៦.នេះ ក្រុមញៀនល្បែងកំពុងធ្វើសកម្មភាពលេងល្បែងជល់មាន់ និងអាប៉ោងខុសច្បាប់ យ៉ាងពេញបន្ទុក (ពោលគឺ)នាំគ្នាបើកលេងរាល់ថ្ងៃ តែម្តង តែគេពុំដែលឃើញ មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្ត ទប់ស្កាត់ និងបង្ក្រាប!នោះទេ?? ខណៈទីតាំងល្បែងស៊ីសងខុសច្បាប់ មួយកន្លែងនេះ នូវតែបន្តបើកលេងអនាធិបតេយ្យ។

អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ពន្ធអោយបានជ្រាប ហេតុ!ដូច្នេះ ប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន សំណូមពរទៅដល់ លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ ។

ជាពិសេស ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ជួយចាត់កម្លាំង ជំនាញ ក្រោមឱវាទ ចុះអនុវត្ត ទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងជល់មាន់ និងអាប៉ោងខុសច្បាប់ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផងទាន។ ស្របតាមគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព”(មានលក្ខណៈសម្បត្តិ ៧យ៉ាង)
១- ផ្តល់សេវាសាធារណ: ជាពិសេសរដ្ឋបាលប្រកបដោយ គុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត
២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។
៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេស គ្មានគ្រោះថ្នាក់ចរាចរណ៍។៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សា ក្នុងគ្រួសារ និងគ្មានក្មេងទំនើង។
៥-ដោះស្រាយ វិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។
៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។
៧- ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕

