បែកធ្លាយ ទាហ៊ាន ផ្កាយ៣ ម្នាក់ បើកល្បែងស៊ីសង ខុសច្បាប់ ជាច្រើន ប្រភេទ ដូច(កាស៊ីណូ)នៅចំកណ្តាលក្រុងភ្នំពេញ បានយ៉ាងរំភើយ.!

ភ្នំពេញ ÷ បុគ្គលដែលហ៊ានបើកល្បែងស៊ីសង ខុសច្បាប់ ជាច្រើន ប្រភេទ ដូច(កាស៊ីណូ)នៅចំកណ្តាលក្រុងភ្នំពេញ ជ្រកក្រោម តារាងបាល់ទះ មួយកន្លែង ស្ថិតនៅភូមិ១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានបង្រ្កាប!

មជ្ឈដ្ឋាន ខាងក្រៅ .! និងប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រពន្ធ ទេនោះ? លោក ទាហាន ផ្កាយ៣ ម្នាក់នេះ ក៏មិនអាចបើកល្បែងសុីសង ខុសច្បាប់ ជាច្រើន ប្រភេទ ដូច(កាស៊ីណូ)នៅលើទឹកដី ខណ្ឌទួលគោក រាជធានីភ្នំពេញ បានឡើយ។

តាមសេចក្តីរាយការណ៍អ្នកពីចាញ់ល្បែងបូសគូទខោ បង្ហើបប្រាប់ឲ្យដឹងថា! ទីតាំងល្បែងស៊ីសង ខុសច្បាប់ ជាច្រើន ប្រភេទ ដូច(កាស៊ីណូ)ស្ថិតក្នុងភូមិសាស្ត្រខាងលើ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងរាល់ថ្ងៃ តែម្តង តែគេមិនដែលឃើញ មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ចុះអនុវត្ត ទប់ស្កាត់ និងបង្ក្រាបឡើយ! ធ្វើឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង បញ្ហា សុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះថា ទីណា មានល្បែងស៊ីសង ទីនោះ មិនយូរ មិនឆាប់ កើតនូវ អំពើ ចោរកម្ម និងបទល្មើស ផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហឹង្សា ជាដើម។ល។

អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុ!ដូច្នេះ ប្រជាពលរដ្ឋ សំណូមពរ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ធ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាពិសេស ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជួយចាត់វិធានការទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងសុីសង ខុសច្បាប់ ជាច្រើន ប្រភេទ ដូច(កាស៊ីណូ)ជ្រកក្រោម តារាងបាល់ទះ មួយកន្លែង របស់ ទាហាន ផ្កាយ៣ ម្នាក់ នៅចំកណ្តាលក្រុងភ្នំពេញ ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផង។ ស្របតាមគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព”(មានលក្ខណៈសម្បត្តិ ៧យ៉ាង)

១- ផ្តល់សេវាសាធារណ: ជាពិសេសរដ្ឋបាលប្រកបដោយ គុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត

២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។

៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេស គ្មានគ្រោះថ្នាក់ចរាចរណ៍។៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សា ក្នុងគ្រួសារ និងគ្មានក្មេងទំនើង។

៥-ដោះស្រាយ វិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។

៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។

៧- ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕

Leave a Reply

Your email address will not be published. Required fields are marked *