ខេត្តស្វាយរៀង ÷ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន បានរាយការណ៍ប្រាប់អោយដឹងថា! មានទីតាំងល្បែងមាន់ជល់ ខុសច្បាប់ មួយកន្លែង ស្ថិតនៅភូមិព្រះអង្គកែវ ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង នាំគ្នាបើកលេងអនាធិបតេយ្យ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កាប!
មជ្ឈដ្ឋានខាងក្រៅ .!និងប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រពន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ.? ម្ចាស់ទីតាំងល្បែងមាន់ជល់ ខុសច្បាប់ មួយកន្លែងខាងលើ ក៍មិនអាចបើកលេងនៅលើទឹកដី នៃស្រុករំដួល ខេត្តស្វាយរៀង បានឡើយ!

ជាក់ស្តែងនៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦.នេះ ទីតាំងល្បែងមាន់ជល់ ខុសច្បាប់ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក តែគេមិនទាន់ឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងបង្ក្រាបឡើយ! ធ្វើអោយប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន មានការព្រួយបារម្ភ ជាខ្លាំង ខ្លាចកើតមាននូវ អំពើចោរកម្មនិងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហឹង្សា ក្នុងគ្រួសារ ជាដើម។

អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធអោយបានជ្រាប ហេតុដូច្នេះ ប្រជាពលរដ្ឋ សំណូមពរ ឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ។

ជាពិសេស ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ជួយចាត់វិធានការទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងមាន់ជល់ ខុសច្បាប់ មួយកន្លែង ស្ថិតក្នុងភូមិសាស្រ្តខាងលើនេះ ផងទាន។ ស្របតាម គោលនយោបាយ ភូមិ.ឃុំ.សង្កាត់.មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ នឹងដាក់ចេញ អោយមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ត្រូវតែអនុវត្តទប់ស្កាត់ និងបង្ក្រាប! ល្បែងស៊ីសង ខុសច្បាប់ គ្រប់ប្រភេទ នៅក្នុងមូលដ្ឋាន របស់ខ្លួន ដោយគ្មានការលើកលែង៕
