ពលរដ្ឋស្នើអោយអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ចាត់វិធានការទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែង(ជល់មាន់និងអាប៉ោង)ខុសច្បាប់ មួយកន្លែងក្នុង ស្រុកសំរោងទង នេះផង ព្រោះពួកគាត់មានការព្រួយបារម្ភ …………………

ខេត្តកំពង់ស្ពឺ ÷ បុគ្គលដែលហ៊ានបើកល្បែង(ជល់មាន់និងអាប៉ោង)ខុសច្បាប់ មួយកន្លែង ស្ថិតនៅភូមិអូរគរគី ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បើកអោយក្រុមញៀនល្បែងទៅលេងភ្លូកទឹកភ្លូកដី ប្រហែល ម្ចាស់ទីតាំងល្បែងស៊ីសង មួយកន្លែងនេះ មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង មើលទៅ ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។

តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន បានអោយដឹងនៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦.នេះមកថា! ទីតាំងល្បែង(ជល់មាន់និងអាប៉ោង)ខុសច្បាប់ មួយកន្លែង ស្ថិតនៅភូមិអូរគរគី ឃុំត្រាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កំពុងបើកដំណើរការភ្នាល់លេង ចាក់លុយចាញ់ឈ្នះ រាប់លាន.រៀល ទៅដល់ រាប់ពាន់.ដុល្លារ ឯណោះ ក្នុងការភ្នាល់(មាន់ មួយគូៗ)នាំគ្នាស្រែកហ៊ោ កញ្ជ្រៀវ ទ្រហឹង អឺងកង បែរជាមិនឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្ត ទប់ស្កាត់ និងបង្ក្រាបឡើយ! ធ្វើអោយប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ដាក់ការសង្ស័យថា អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មួយចំនួន សម្ងំ ទទួលលាភសក្ការៈ ខ្លះៗពីម្ចាស់ទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែងនេះ រួចហើយ ផងក៏មិនដឹង? ទើបមានការបើកលេងល្បែង(ជល់មាន់និងអាប៉ោង)ខុសច្បាប់ បានដោយរលូន។

មជ្ឈដ្ឋានខាងក្រៅ .!និងប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន រងការរិះគន់ចំៗថា បើគ្មានការឃុបឃិតគ្នា ជាប្រពន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់ទីតាំងល្បែងស៊ីសង និងបក្សពួក ក៏មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែង(ជល់មាន់និងអាប៉ោង)ខុសច្បាប់ នៅលើទឹកដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានឡើយ។

ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់ ប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង ចំពោះ សុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះថា! ទីណា មានល្បែងស៊ីសង ទីនោះមិនយូមិនឆាប់ កើតមាននូវ អំពើចោរកម្ម និងបទល្មើស ផ្សេងៗដួចជា លួច ឆក់ ប្លន់ និងអំពើហឹង្សា ក្នុងគ្រួសារ ជាដើម។

អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូនដល់ ស្ថាប័នពាក់ព័ន្ធអោយបានជ្រាប់ ហេតុ!ដូច្នេះ ប្រជាពលរដ្ឋ សំណូមពរទៅដល់ ឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ រួមនឹង ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ជាពិសេស ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ជួយចាត់វិធានការទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែង(ជល់មាន់និងអាប៉ោង)ខុសច្បាប់ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ផងទាន៕

Leave a Reply

Your email address will not be published. Required fields are marked *