ខេត្តក្រចេះ ÷ បុគ្គលដែលហ៊ានបើកល្បែងស៊ីសង តាមអនឡាញ ក្នុងផ្ទះលក់(កាហ្វេ)មួយកន្លែងនៅក្បែរមណ្ឌលសុខភាពកញ្ជរ ប្រហែល ៥០ម៉ែត្រ
ស្ថិតនៅភូមិឈើទាលភ្លោះ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ បើកលេងអនាធិបតេយ្យ ប្រហែល មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង មើលទៅ ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា! ទីតាំងល្បែងស៊ីសង តាមអនឡាញ នៅក្នុងផ្ទះលក់(កាហ្វេ)មួយកន្លែង ក្បែរមណ្ឌលសុខភាពកញ្ជរ ស្ថិតក្នុងភូមិសាស្ត្រ ស្រុកឆ្លូង ខេត្តក្រចេះ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក តែគេមិនទាន់ឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុង មូលដ្ឋាន ចុះអនុវត្ត ទប់ស្កាត់ និងបង្ក្រាបឡើយ! សង្ស័យខ្លាចបាត់បង់ ផលប្រយោជន៍ ហើយមើលទៅ។
មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋ រងការរិះគន់ចំៗថា បើគ្មានការឃុបឃិតគ្នា ជាប្រពន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ? ម្ចាស់ទីតាំងល្បែងសុីសង និងបក្សពួក ក៍មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែងសុីសង តាមអនឡាញ នៅផ្ទះលក់(កាហ្វេ)មួយកន្លែង ក្បែរមណ្ឌលសុខភាពកញ្ជរ នៅលើទឹកដី ស្រុកឆ្លូង ខេត្តក្រចេះ បានឡើយ។
ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់ ប្រជាពលរដ្ឋរស់នៅ សព្វថ្ងៃនេះ មានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង ចំពោះ សុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះថា ទីណា មានល្បែងស៊ីសង ទីនោះមិនយូរមិនឆាប់ កើតមាននូវ អំពើចោរកម្ម និងបទល្មើស ដូចជា លួច ឆក់ ប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាដើម។
អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូនដល់ ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប់ ហេតុដូច្នេះ ប្រជាពលរដ្ឋ ក៏ដូចមហាជន ទូទៅ សំណូមពរទៅដល់ ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ និង ឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្តក្រចេះ ជួយចាត់វិធានការ ទប់ស្កាត់ និងបង្រ្កាប! ទីតាំងល្បែងសុីសង តាមអនឡាញ នៅផ្ទះលក់(កាហ្វេ)មួយកន្លែង នៅក្បែរមណ្ឌលសុខភាពកញ្ជរ ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផង ដើម្បី ស្របតាមគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព”(មានលក្ខណៈសម្បត្តិ ៧យ៉ាង)
១- ផ្តល់សេវាសាធារណ: ជាពិសេសរដ្ឋបាលប្រកបដោយ គុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត
២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។
៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេស គ្មានគ្រោះថ្នាក់ចរាចរណ៍។៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សា ក្នុងគ្រួសារ និងគ្មានក្មេងទំនើង។
៥-ដោះស្រាយ វិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។
៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។
៧- ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕
