ពិតជាខ្សែធំ ខ្នងក្រាស់មែន.!ម្ចាស់ទីតាំងល្បែងជល់មាន់ខុសច្បាប់ ក្នុង.ឃុំមេមត់ ស្រុកមេមត់ នៅតែបន្តបើកលេងយ៉ាងគឃ្លើន ផ្គើននិងអាជ្ញាធរមូលដ្ឋាន ……………….

ខេត្តត្បូងឃ្មុំ ÷ បុគ្គលដែលហ៊ានបើកល្បែងជល់មាន់ខុសច្បាប់ ក្នុង.ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ប្រហែល មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។ តែលោកវរសេនីយ៍ឯក ប៉ោង សុីណាត អធិការនគរបាលស្រុកមេមត់ និងលោក ស្រេង លី អភិបាលនៃគណៈអភិបាលស្រុកមេមត់ នៅសម្ងំស្ងៀម មិនឃើញចាត់ឲ្យកូនចៅចុះអនុវត្ត ទប់ស្កាត់ និងបង្ក្រាប!នោះទេ? តើហេតុអ្វី!ទៅទាន។

មជ្ឈដ្ឋានខាងក្រៅ .!និងប្រជាពលរដ្ឋ រស់នៅតំបន់នោះ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រពន្ធ ហើយមាន ខ្នងបង្អែក រឹងមាំទេនោះ? ម្ចាស់ទីតាំងល្បែងស៊ីសង និងបក្សពួក ក៏មិនអាចសាងភាពល្បីល្បាញខាងបើកល្បែង(ជល់មាន់ខុសច្បាប់ នៅលើទឹកដី ឃុំមេមត់ ស្រុកមេមត់ បានឡើយ។

តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរសនៅក្នុងមូលដ្ឋានបានឲ្យដឹងថា! ទីតាំងល្បែងជល់មាន់ខុសច្បាប់ ក្នុង.ឃុំមេមត់ ស្រុកមេមត់ បើកដំណើរការលេងជាច្រើនខែមកហើយ តែគេមិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធក្នុងមូលដ្ឋាន ចុះអនុវត្ត ទប់ស្កាត់ និងបង្ក្រាប! ទាល់តែសោះ។ សង្ស័យខ្លាចបាត់បង់លាភសក្ការៈ និងផលប្រយោជន៍ ហើយមើលទៅ។

ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់ ប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង ពាក់ព័ន្ធទៅនិងទីតាំងល្បែងជល់មាន់ខុសច្បាប់ កំពុងបើកលេងនៅក្នុងមូលដ្ឋាន ពួកគាត់រស់នៅ ព្រោះថា ទីណាមានល្បែងស៊ីសង ទីនោះមិនយូរមិនឆាប់ កើតមាននូវ អំពើចោរកម្ម និងបទល្មើស ផ្សេងៗដូចជា លួច ឆក់ ប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាដើម។ល។

ហេតុដូច្នេះ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន សំណូមពរ លោកឧត្ដមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ។

ជាពិសេស ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ជួយចាត់ មន្ត្រីពាក់ព័ន្ធ ក្រោមឱវាទ ចុះទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងជល់មាន់ខុសច្បាប់ ដុះស្លែ មួយកន្លែង ស្ថិតក្នុងភូមិសាស្រ្ត ខាងលើនេះផងទាន។ ស្របតាមគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព”(មានលក្ខណៈសម្បត្តិ ៧យ៉ាង)

១- ផ្តល់សេវាសាធារណ: ជាពិសេសរដ្ឋបាលប្រកបដោយ គុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត

២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។

៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេស គ្មានគ្រោះថ្នាក់ចរាចរណ៍។៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សា ក្នុងគ្រួសារ និងគ្មានក្មេងទំនើង។

៥-ដោះស្រាយ វិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។

៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។

៧- ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕

Leave a Reply

Your email address will not be published. Required fields are marked *