ទីតាំងល្បែងជល់មាន់ និងអាប៉ោងខុសច្បាប់ ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ បើកលេងយ៉ាងគឃ្លើន ផ្គើននិងអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ……………………..

ភ្នំពេញ ÷ ពិតជាខ្សែរធំ ខ្នងក្រាស់មែន.! ម្ចាស់ទីតាំងល្បែងជល់មាន់ និងអាប៉ោងខុសច្បាប់ មួយកន្លែង ស្ថិតនៅភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បើកលេងបានយ៉ាងសុខស្រួល ព្រោះអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កាប!

មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានរាយការណ៍ឲ្យដឹងថា! មានទីតាំងល្បែងជល់មាន់ និងអាប៉ោងខុសច្បាប់ មួយកន្លែងស្ថិតក្នុងភូមិសាស្ត្រខាងលើ កំពុងបើកដំណើរការភ្នាល់ចាក់លុយ ចាញ់ឈ្នះរាប់លានរៀល ទៅដល់រាប់ពាន់ដុល្លារ ឯណោះ ក្នុងការភ្នាល់(មាន់)កំពុងតែធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភជាខ្លាំង បញ្ហាអសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ខ្លាចកើតមាននូវ អំពើចោរកម្ម និងបទល្មើស ផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាពិសេស ជួញដូរគ្រឿងញៀន ជាដើម។

ហេតុដូច្នេះ ប្រជាពលរដ្ឋសំណូមពរឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងស្នងការនគរបាលរាជធានីភ្នំពេញ ។
ជាពិសេស ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សូមជួយចាត់វិធានការទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងជល់មាន់ និងអាប៉ោងខុសច្បាប់ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផងទាន។ គ្រប់គ្រងដោយ លោកវរ:សេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ។
និងលោក សក់ ច័ន្ទកញ្ញារិទ្ឋ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ៕

Leave a Reply

Your email address will not be published. Required fields are marked *