ឈ្មោះ ឆើត និងឈ្មោះ សំបូរ នាំគ្នាបើកល្បែងជល់មាន់ និងអាប៉ោងខុសច្បាប់ ក្នុងខណ្ឌសែនសុខ យ៉ាងគគ្រឹកគគ្រេង ……………….

ភ្នំពេញ ÷ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន បានឲ្យដឹងថា! មានទីតាំងល្បែងជល់មាន់ និងអាប៉ោងខុសច្បាប់ មួយកន្លែង ស្ថិតក្នុងមូលដ្ឋាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បើកលេងយ៉ាងគគ្រឹកគគ្រេង ប្រហែល ឈ្មោះ ឆើត និងឈ្មោះ សំបូរ បុគ្គលពីនាក់នេះ មានខ្នងបង្អែករឹងមាំ ហើយ ឥទ្ធិពល ទៀតផងមើលទៅ ទើបគ្មាន អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ណាហ៊ានធ្វើការបង្រ្កាប!

ម្ចាស់ទីតាំងល្បែងជល់មាន់ និងអាប៉ោងខុសច្បាប់ ស្ថិតក្នុងភូមិសាស្ត្រខាងលើ គេស្គាល់ ឈ្មោះ ឆើត និងឈ្មោះ សំបូរ កំពុងនាំគ្នាបើកលេងយ៉ាងគគ្រឹកគគ្រេង ធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភជាខ្លាំង បញ្ហាអសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ខ្លាចកើតមាននូវ អំពើចោរកម្ម និងបទល្មើស ផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាពិសេស ជួញដូរគ្រឿងញៀន ជាដើម។

ហេតុដូច្នេះ ប្រជាពលរដ្ឋសំណូមពរឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងស្នងការនគរបាលរាជធានីភ្នំពេញ ។
ជាពិសេស ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សូមជួយចាត់វិធានការទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងជល់មាន់ និងអាប៉ោងខុសច្បាប់ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផងទាន៕

Leave a Reply

Your email address will not be published. Required fields are marked *