ទីតាំងល្បែងជល់មាន់និងអាប៉ោង ដុះស្លែ មួយកន្លែងក្នុង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បើកលេងយ៉ាងគគ្រឹកគគ្រេង គ្មានអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ណាហ៊ានធ្វើការបង្រ្កាប! ………………….

ខេត្តត្បូងឃ្មុំ ÷ តើសព្វថ្ងៃនេះ លោកវរសេនីយ៍ទោ ប៉ោង សុីណាត អធិការនគរបាលស្រុកមេមត់ និងលោក ស្រេង លី អភិបាលនៃគណៈអភិបាលស្រុកមេមត់ មិនដឹងអំពីទីតាំងល្បែងជល់មាន់និងអាប៉ោងខុសច្បាប់ ត្រង់ចំណុចចំការកៅស៊ូ មួយកន្លែង ស្ថិតនៅភូមិមុខក្រាស់ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលឬមួយយ៉ាងណា? ឬមួយទុកបើកលេងបង្កភាពអនាធិ តេយ្យទៅដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

មជ្ឈដ្ឋានខាងក្រៅ .!និងប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន បានរងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រពន្ធ ហើយមានខ្នងបង្អែក រឹងមាំទេនោះ? ម្ចាស់ទីតាំងល្បែងជល់មាន់និងអាប៉ោងខុសច្បាប់ មួយកន្លែង និងបក្សពួក ក៏មិនហ៊ានបើកលេងនៅលើទឹកដី ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានឡើយ។

ជាក់ស្តែងនៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦.នេះ មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅភូមិមុខក្រាស់ ឃុំមេមត់បានឲ្យដឹងថា! មានទីតាំងល្បែងជល់មាន់និងប៉ោងខុសច្បាប់ មួយកន្លែងនេះ បើកដំណើរការលេង ជាយូរខែមកហើយ តែគេមិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះត្រួតពិនិត្យ និងបង្ក្រាប!នោះទេ។

ក្តីកង្វល់ប្រជាពលរដ្ឋមានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង បញ្ហា អសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ម្យ៉ាងទៀត ខ្លាចកើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារជាដើម។

អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុដូច្នេះ ប្រជាពលរដ្ឋ សំណូមពរ លោក ឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ។

ជាពិសេស ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ សូមជួយចាត់មន្ត្រី ជំនាញ ពាក់ព័ន្ធ ចុះត្រួតពិនិត្យ និងបង្ក្រាប! ទីតាំងល្បែងជល់មាន់និងអាប៉ោងខុសច្បាប់ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផង។ ស្របតាមគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព”(មានលក្ខណៈសម្បត្តិ ៧យ៉ាង)

១- ផ្តល់សេវាសាធារណ: ជាពិសេសរដ្ឋបាលប្រកបដោយ គុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត

២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។

៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេស គ្មានគ្រោះថ្នាក់ចរាចរណ៍។៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សា ក្នុងគ្រួសារ និងគ្មានក្មេងទំនើង។

៥-ដោះស្រាយ វិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។

៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។

៧- ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕

Leave a Reply

Your email address will not be published. Required fields are marked *