ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ប្រធានគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ និងជាប្រធានក្រុមការងារចំពោះកិច្ចសម្រាប់រៀបចំការដាក់ឱ្យដំណើរការសាកល្បងការអនុវត្តទោសការងារសហគមន៍ ដឹកនាំកិច្ចប្រជុំពិនិត្យរៀបចំឯកសារជំនួយស្មារតីស្តីពី “យន្តការគតិយុត្តក្នុងការអប់រំកែប្រែជនល្មើសក្រៅពីការឃុំខ្លួន” ================

ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ប្រធានគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ និងជាប្រធានក្រុមការងារចំពោះកិច្ចសម្រាប់រៀបចំការដាក់ឱ្យដំណើរការសាកល្បងការអនុវត្តទោសការងារសហគមន៍ ដឹកនាំកិច្ចប្រជុំពិនិត្យរៀបចំឯកសារជំនួយស្មារតីស្តីពី “យន្តការគតិយុត្តក្នុងការអប់រំកែប្រែជនល្មើសក្រៅពីការឃុំខ្លួន” ================

រដ្ឋបាលខេត្តព្រះសីហនុ បានបើកវគ្គបណ្តុះបណ្តាល ស្តីពី ការគ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជន _______________

ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី ការគ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជន ដោយមានការចូលរួមពីតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ នៅសណ្ឋាគារ Seascape Palace ខេត្តព្រះសីហនុ។

កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុបលើកទី១៣

ឯកឧត្តម កាន់ ផារិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិ​បតិ្តការអន្តរជាតិ និង លោក អៀន ហូសឃីន (Ian Hoskins) ប្រធាន​ផ្នែកនៃអគ្គនាយកដ្ឋានភាព​ជាដៃគូអន្តរជាតិ​នៃសហភាពអឺរ៉ុប បានធ្វើ​ជាសហប្រធានដឹកនាំកិច្ចប្រជុំអនុក្រុមស្តីពីសហប្រតិបត្តិការ ក្នុងឱកាសកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុបលើកទី១៣ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។

លោក ភីតធឺ អាល់មែន សមាជិកក្រុមប្រឹក្សាភិបាលគណបក្សជម្រើសថ្មី (AFD) របស់អាល្លឺម៉ង់ បានបង្ហាញការស្ញប់ស្ញែងចំពោះភាពស្រស់ស្អាតរបស់កម្ពុជា នៅពេលលោកបានអញ្ជើញមកដល់ប្រទេសកម្ពុជា និងបានឃើញទិដ្ឋភាពទាំងឡាយផ្ទាល់ភ្នែក។

លោក ភីតធឺ បានលើកឡើងបែបនេះ ក្នុងពេលអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនាព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ឆ្នាំ២០២៦នេះ នៅវិមានសាមគ្គីនៃព្រឹទ្ធសភាកម្ពុជា។

បណ្តាញអគ្គលេខាធិការដ្ឋាន នឹងក្លាយជាយន្តការបន្ថែមទៀតដែលនាំប្រព័ន្ធរដ្ឋបាលនីមួយៗ មកជាប្រព័ន្ធរដ្ឋបាលតែមួយ

បណ្តាញអគ្គលេខាធិការដ្ឋាន ក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ គឺជាគំនិតផ្តួចផ្តើមមួយសម្រាប់ ផ្តល់ជាយន្តការកែលម្អប្រព័ន្ធការងារ សម្របសម្រួល ការសហការដោះស្រាយបញ្ហាប្រឈមជាមួយគ្នា ការគាំទ្រ និងចែករំលែកធនធានទៅវិញទៅមក ព្រមទាំងចូលរួមអនុវត្តគោលនយោបាយរួម។ តាមរយៈការរៀបចំផែនការសកម្មភាព ការកំណត់សូចនាករនិងវាយតម្លៃសមិទ្ធកម្មជាមួយគ្នា បណ្តាញនេះ នឹងមានរបបប្រជុំទៀងទាត់ដើម្បីតាមដានវឌ្ឍនភាពការងារ ការប្រឈម និងចូលរួមដោះស្រាយបញ្ហារួមគ្នា ដោយមានការផ្សាភ្ជាប់ជាមួយយន្តការលើកទឹកចិត្តផ្អែកលើសមិទ្ធកម្ម និងការអភិវឌ្ឍសមត្ថភាពផ្សេងទៀត ដែលជាប្រយោជន៍សម្រាប់បណ្តាញអគ្គលេខាធិការដ្ឋាននេះ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញ ជួបជាមួយ ឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ។

ប្រទេសស្វីស ព្រឹកថ្ងៃចន្ទ ទី២៣ កុម្ភៈ ២០២៦

សម្តេចមហាបវរធិបតី អញ្ជើញជួបជាមួយ ឯកឧត្តម Hakan Fidan រដ្ឋមន្ត្រីការបរទេសតួកគី ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ។

សហរដ្ឋអាមេរិក ព្រឹកថ្ងៃសុក្រ ទី២០ កុម្ភៈ ២០២៦

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទឹកដី និងប្រជាជន គឺជាអាទិភាពដ៏ចម្បងបំផុតរបស់រាជរដ្ឋាភិបាល ✧═══•❁❀❁•═══✧

ភ្នំពេញ]៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ប្រជាពលរដ្ឋគ្រប់រូបទាំងព្រះមហាក្សត្រ មន្ត្រីរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋសាមញ្ញ សុទ្ធតែកំពុងបារម្ភពីបញ្ហាទឹកដី តែសម្រាប់រាជរដ្ឋាភិបាលរាល់ការសម្រេចចិត្ត គឺប្រកបដោយការថ្លឹងថ្លែង និងគិតគូរខ្ពស់ និងគ្រប់ជ្រុងជ្រោយទាំងទឹកដី ប្រជាពលរដ្ឋ និងកងកម្លាំងទាំងអស់។

នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានបង្ហាញនូវការប្ដេជ្ញាចិត្តខ្ពស់ និងបញ្ជាកម្លាំងនគរបាលជាតិ ត្រូវតែបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ឲ្យអស់ពីកម្ពុជា ដើម្បីគាំទ្រការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា។

ការដាក់បទបញ្ជាជាថ្មីនេះ ធ្វើឡើងក្នុងកិច្ចប្រជុំវាយតម្លៃ និងដកបទពិសោធន៍ការងាររបស់ក្រុមប្រតិបត្តិការជំនាញបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នាទីស្ដីការក្រសួងមហាផ្ទៃ។

ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល ប្រគល់អំណោយជូនវីរកងទ័ពជួរមុខ នៃបញ្ជាការដ្ឋានទិសបុស្បូវ កងឯកភាពតំបន់ប្រតិបត្តិការសឹករងព្រះវិហារ —- —

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល ដោយមានការចូលរួមពី សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និង ថ្នាក់ដឹកនាំតុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល ឯកឧត្តម លោកជំទាវជាចៅក្រម, អគ្គលេខាធិការ, មន្ត្រីរដ្ឋបាល និងក្រឡាបញ្ជីនៃតុលាការកំពូល បានរៀបចំពិធីប្រគល់-ទទួលអំណោយ ជូនដល់វីរកងទ័ពជួរមុខ គឺបញ្ជាការដ្ឋានទិសបុស្បូវ កងឯកភាពតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ដើម្បីប្រើប្រាស់បម្រើអង្គភាពប្រចាំថ្ងៃ នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦។