ភ្នំពេញ ÷ សកម្មភាពក្រុមញៀនល្បែងប្រុស ស្រី ចូលលេងល្បែងស៊ីសង(ហ្គេមបាញ់ត្រី)ខុសច្បាប់ គ្រប់ប្រភេទ យ៉ាងគគ្រឹកគគ្រេង នៅផ្សារបឹងត្របែកផ្លាហ្សា ស្ថិតក្នុង សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ មិនហ៊ានបង្ក្រាប!
តាមសេចក្តីរាយការណ៍ពីអាជីវករលក់ដូរ នៅផ្សារបឹងត្របែកផ្លាហ្សា បានប្រាប់ អង្គភាព អ្នកសារព័ត៌មាន យើងឲ្យបានដឹងថា! នៅផ្សារបឹងត្របែកផ្លាហ្សា បើកល្បែងស៊ីសង(ហ្គេមបាញ់ត្រី)ខុសច្បាប់ គ្រប់ប្រភេទ ពួកគាត់កំពុងមានការព្រួយបារម្ភ ជាខ្លាំង ខ្លាចកូនៗនិងប្តី មានការជ្រុលជ្រួស និងការលេងល្បែងស៊ីសងខុសច្បាប់ ទាំងនោះ បញ្ហានេះហើយ ដែលធ្វើពួកគាត់ មានការព្រួយបារម្ភ ម្យ៉ាងទៀត ខ្លាចកើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើ ក្នុងគ្រួសារ ជាពិសេស ជួញដូរ គ្រឿងញៀន ជាដើម។
បងប្អូនអាជីវករលក់ដូរ នៅផ្សារបឹងត្របែកផ្លាហ្សា ក៏ដូចមហាជន ទូទៅ សំណូមពរ លោក ជួន ណារិន្ធ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
ជាពិសេស លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជួយចាត់មន្ត្រីជំនាញ ពាក់ព័ន្ធ ចុះត្រួតពិនិត្យ និងបង្ក្រាប! ទីតាំងល្បែងស៊ីសង(ហ្គេមបាញ់ត្រី)ខុសច្បាប់ គ្រប់ប្រភេទ ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផង ដើម្បី ពង្រឹង សន្តិសុខ សង្គម៕
