លោក ម៉ន វុធី អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ និងលោក សក់ ច័ន្ទកញ្ញារិទ្ឋ អភិបាលខណ្ឌពោធិ៍សែនជ័យ បែរជាបណ្តោយឲ្យទីតាំងល្បែង(ជល់មាន់🐓)ខុសច្បាប់ មួយកន្លែងក្នុង សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ បើកលេងអនាធិបតេយ្យ គ្មានការបង្រ្កាប!

ភ្នំពេញ ÷ ទីតាំងល្បែង(ជល់មាន់🐓)ខុសច្បាប់ មួយកន្លែងនៅក្រុមទី៧ ភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បាននាំគ្នាបើកលេងយ៉ាងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានធ្វើការបង្ក្រាប! ប្រហែលម្ចាស់ទីតាំងល្បែងសុីសង មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពលធំជាង អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ហើយ មើលទៅ ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។

បើយោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា! ទីតាំងល្បែង(ជល់មាន់🐓)ខុសច្បាប់ មួយកន្លែងក្នុង សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក តែអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មិនអើពើបង្ក្រាប! ហ៊ានផ្គើននិងបទបញ្ជា ស្តីពីការទប់ស្កាត់ ដ៏ខ្ពង់ខ្ពស់ របស់សម្តេច មហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

មជ្ឈដ្ឋានខាងក្រៅ .!និងប្រជាពលរដ្ឋ រស់នៅតំបន់នោះ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រពន្ធ ហើយមាន ខ្នងបង្អែក រឹងមាំទេនោះ ម្ចាស់ទីតាំងល្បែងស៊ីសង ក៏មិនហ៊ានបើកលេងល្បែង(ជល់មាន់🐓)ខុសច្បាប់ នៅលើទឹកដី ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានឡើយ។

ប្រភពដដែលពីប្រជាពលរដ្ឋបាននាំគ្នាលើកឡើងថា! ទីតាំងល្បែង(ជល់មាន់🐓)ខុសច្បាប់ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើ បានធ្វើឲ្យពួកគាត់ មានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង ចំពោះ បញ្ហាសុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះថា ទីណាមានល្បែងសុីសង ទីនោះមិនយូរមិនឆាប់ កើតមាននូវអំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារជាដើម។ល។

អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុដូច្នេះ ប្រជាពលរដ្ឋ សំណូមពរទៅដល់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ និងឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាល រាជធានីភ្នំពេញ ជួយចាត់វិធានការទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែង(ជល់មាន់🐓)ខុសច្បាប់ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផង។ ដើម្បីស្របតាមគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព”(មានលក្ខណៈសម្បត្តិ ៧យ៉ាង)

១- ផ្តល់សេវាសាធារណ: ជាពិសេសរដ្ឋបាលប្រកបដោយ គុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត

២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។

៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេស គ្មានគ្រោះថ្នាក់ចរាចរណ៍។៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សា ក្នុងគ្រួសារ និងគ្មានក្មេងទំនើង។

៥-ដោះស្រាយ វិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។

៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។

៧- ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕

Leave a Reply

Your email address will not be published. Required fields are marked *