(បន្ទាយមានជ័យ)៖ កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងរដ្ឋបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦នេះ បានបន្ដប្រតិបត្តិការត្រួតពិនិត្យទីតាំងសង្ស័យលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងភូមិសាស្ដ្រភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ប្រតិបត្តិការនេះកម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី អគ្គស្នងការរង និងលោកឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ អគ្គស្នងការរង, កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដឹកនាំដោយលោក លៀម សូដា អភិបាលរងខេត្ត និងមានការចូលរួមពីកម្លាំងស្នងការដ្ឋាននគរបាលខេត្ត ក្រោមការសម្របសម្រួលនីតិវិធីពីលោក ម៉ុត សម្បត្តិ ព្រះរាជអាជ្ញារង។

សេចក្ដីរាយការណ៍បានឲ្យដឹងថា កម្លាំងជំនាញបានត្រួតពិនិត្យរួមមាន៖
*អគារស្នាក់នៅ៦ជាន់ផ្ទាល់ដី៤៥បន្ទប់ ស្ថិតនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានមនុស្ស១៦៣នាក់ ស្រី១០នាក់ ជាជនជាតិឥណ្ឌូនេស៊ី

*អគារទីតាំងទី២) ស្ថិតនៅភូមិ/ឃុំខាងលេី មាន៧ជាន់ ផ្ទាល់ដី ២៦បន្ទប់ មានមនុស្សស្នាក់នៅចំនួន៥៣នាក់ ស្រី១៣នាក់ ទាំងអស់ជាជនជាតិឥណ្ឌូនេស៊ី
*ទីតាំងទី៣ (ផ្ទះផ្ទាល់ដី) ស្ថិតនៅភូមិ/ឃុំខាងលេី ជាន់ផ្ទាល់ដី មាន២៣បន្ទប់ មនុស្សស្នាក់នៅចំនួន២៣នាក់ ស្រី៨នាក់ ទាំងអស់ជាជនជាតិឥណ្ឌូនេស៊ី

*ទីតាំងទី៤ ស្ថិតនៅភូមិ/ឃុំខាងលើ មាន៥ជាន់ផ្ទាល់ដី មាន១១បន្ទប់ មានមនុស្សស្នាក់នៅចំនួន៣៦នាក់ ស្រី៩នាក់ ទាំងអស់ជាជនជាតិឥណ្ឌូណេស៊ី។
អគារទាំងអស់ពិនិត្យមិនឃេីញមានសម្ភារ:ប្រព្រឹត្តបទល្មេីសនោះទេ។ ជនបរទេសខាងលើ ប្រគល់ជូនកម្លាំងជំនាញអន្តោប្រវេសន៍ បន្តតាមនីតិវិធី៕

