ខេត្តសៀមរាប ÷ ម្ចាស់ទីតាំងល្បែងមាន់ជល់ នឹងឡូតូ តាមអនឡាញ ជាច្រើនកន្លែងក្នុង ក្រុងសៀមរាប ខេត្តសៀមរាប ពង្សវក់ស្មារតីក្រុមញៀនល្បែងប្រុសស្រី ក្មេងចាស់ ចូលលេងយ៉ាង គគ្រឹកគគ្រេង តែលោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប និងលោកវរសេនីយ៍ឯក លោក ដា ចំរើន អធិការនគរបាលក្រុងសៀមរាប ខេត្តសៀមរាប នូវសម្ងំស្ងៀម មិនឃើញចាត់អោយកូនចៅ ចុះអនុវត្ត ទប់ស្កាត់ និងបង្ក្រាប! នោះទេ.??? តើហេតុអ្វីទៅ។
មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន រងការ រិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រពន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ??? ម្ចាស់ទីតាំងល្បែងស៊ីសង ជាច្រើនកន្លែងនេះ ក៏មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែងមាន់ជល់ នឹងឡូតូ តាមអនឡាញ នៅលើទឹកដី ក្រុមសៀមរាប ខេត្តសៀមរាប បានឡើយ។
បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានអោយដឹងថា! ទីតាំងល្បែងមាន់ជល់ នឹងឡូតូ តាមអនឡាញ ជាច្រើនកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើ កំពុងបើកដំណើរការ យ៉ាងពេញបន្ទុក (ពោលគ)បើកលេង រាល់ថ្ងៃ តែម្តង បែរជា អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប! ធ្វើអោយពលរដ្ឋ ដាក់ការសង្ស័យ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មួយចំនួន សម្ងំទទួល លាភសក្ការៈខ្លះៗ ពីម្ចាស់ទីតាំងល្បែងមាន់ជល់ និងឡូតូ តាមអនឡាញ ជាច្រើនកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើ រួចហើយ ផងក៏មិនដឹង??? ទើបគ្មានការបង្រ្កាប!
អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុដូច្នេះ ប្រជាពលរដ្ឋ សំណូមពរទៅដល់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងលោកវរសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ជួយចាត់វិធានការទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងមាន់ជល់ និងឡូតូ តាមអនឡាញ ជាច្រើនកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផងទាន។ ស្របតាមគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព”(មានលក្ខណៈសម្បត្តិ ៧យ៉ាង)
១- ផ្តល់សេវាសាធារណ: ជាពិសេសរដ្ឋបាលប្រកបដោយ គុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត
២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។
៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេស គ្មានគ្រោះថ្នាក់ចរាចរណ៍។៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សា ក្នុងគ្រួសារ និងគ្មានក្មេងទំនើង។
៥-ដោះស្រាយ វិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។
៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។
៧- ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕


