លិខិត​បង្គាប់​ការ​ ដកលោក​ គីម​ ប្រុស​ ប្រធាន​សាខា​ ក.ប.ប​ ខេត្ត​បាត់​ដំបង​ តាំងពី​ថ្ងៃ​ទី​ ៦​ ខែ​ ឧសភា​ ឆ្នាំ​ ២០២៦​ តែ​លិខិត​នេះ​ត្រូវ​បាន​លាក់បាំង​មិនអោយ​ផ្សព្វផ្សាយ​អោយ​សារព័ត៌មាន​មានដឹង​ទេ​ ។ រហូត​ទាល់​តែ​ សម្ដេចតេជោ​ សួរនាំ​ទេីប​យល់ព្រម​បញ្ចេញ​លិខិត​បង្គាប់​ការ​នេះ​ ។

តាមពិត​ទៅ​ លិខិត​បង្គាប់​ការ​ដក​ប្រធាន​សាខា​ ក.ប.ប​ ខេត្ត​បាត់​ដំបង​ ប្រៀបបាន​ជា​ទឹក​អម្រឹតដ៏ត្រជាក់​អាចចាក់ស្រោចលេី​កំដៅ​បេះដូង​មហាជន​អោយត្រជាក់វិញបាន​ បេី​បញ្ចេញ​លិខិត​នេះជា​សាធារណៈ​ ។ ការលាក់បាំង​អំពី​ចំណាត់ការ​នេះ​បាន​ធ្វើ​អោយ​មហាជន​សង្ស័យ​ថា​ ចាត់ការ​ស្ងាត់​ៗត្រលប់មកវិញ​ ។

នេះ​ជា​មេរៀន​ថ្មី​មួយទៀតសម្រាប់​ ឯកឧត្តម​ លោកជំទាវ​ ជា​ប្រធាន​អង្គភាព​ ឬ​ ប្រធាន​ស្ថាប័ន​ ថា​ តេីលាក់បាំង​ចំណាត់ការ​ចំពោះ​មន្ត្រី​អសកម្ម​ ចំណេញ​ឬខាត​ ក្នុង​ជួរសាធារណៈមតិ​ ?

Leave a Reply

Your email address will not be published. Required fields are marked *