មន្រ្តីធនាគារជាតិនៃកម្ពុជាថា ប្រព័ន្ធទូទាត់បាគង ប្រៀបដូចជាកូនក្រមុំដ៏ស្រស់ស្អាត ដែលមានប្រទេសជាច្រើនចាប់អារម្មណ៍

(ភ្នំពេញ)៖ លោកស្រី រ័ត្ន និមល អនុប្រធាននាយកដ្ឋានប្រព័ន្ធទូទាត់សងប្រាក់ ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ប្រព័ន្ធទូទាត់បាគងរបស់កម្ពុជា ប្រៀបដូចជាកូនក្រមុំដ៏ស្រស់ស្អាតមួយ ដែលមានប្រទេសជាច្រើន មានការចាប់អារម្មណ៍។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកស្រី រ័ត្ន និមល អញ្ជើញចូលរួម ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «ការលើកកម្ពស់ការប្រើប្រាស់កម្មវិធីបាគង ដល់យុវជនកម្ពុជា» ក្នុងកម្មវិធី CYBER SECURITY។

លោកស្រី រ័ត្ន និមល បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រព័ន្ធទូទាត់បាគងរបស់យើង ប្រៀបដូចកូនក្រមុំស្អាតមួយ ដោយមានប្រទេសជាច្រើន ដែលមកសុំរៀនបទពិសោធន៍ពីយើង មានជាហូរហែរ ហើយមានប្រទេសខ្លះទៀត សុំទៅដាក់នៅក្នុងប្រព័ន្ធគេ»

Leave a Reply

Your email address will not be published. Required fields are marked *