ភ្នំពេញ ÷ តាមសេចក្តីរាយការណ៍ពីបងប្អូន អាជីវករលក់ដូរ នៅផ្សារទំនើបសូរិយ៉ា បានបង្ហើបប្រាប់ អង្គភាពសារព័ត៌មានយើងឲ្យបានដឹងថា! នៅលើផ្សារ ទំនើប សូរិយា(ជាន់ទី៥)បង្កប់ល្បែងល្បែង(ហ្គេមបាញ់ត្រី)និងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ ផ្សេងៗទៀត បានដោយរលូន ទីតាំងល្បែងស៊ីសង មួយកន្លែងនេះ ស្ថិតក្នុងភូមិសាស្ត្រ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បើកដៃឲ្យក្រុមញៀនល្បែងប្រុស.ស្រី.ក្មេង.ចាស់ចូលលេងអនាធិបតេយ្យ រីឯ.សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប!
មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ? ម្ចាស់ទីតាំងល្បែងសុីសង និងបក្សពួក ក៏មិនអាចសាងភាពល្បីល្បាញខាងបើកល្បែង(ហ្គេមបាញ់ត្រី) និងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ ផ្សេងៗទៀត នៅលើផ្សារទំនើបសូរិយា នៅលើទឹកដី ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានឡើយ។
ប្រភពដដែលពីបងប្អូន អាជីវករ លក់ដូរ នៅលើផ្សារទំនើប សូរិយា បានបន្ថែមទៀតថា! ក្តីកង្វល់ របស់ពួកគាត់ រស់នៅសព្វថ្ងៃនេះ កំពុងមានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង បញ្ហាទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ នៅលើផ្សារទំនើប សូរិយា(ជាន់ទី៥)ស្ថិតក្នុងមូលដ្ឋានខាងលើ ខ្លាចកូនៗនិងប្តី របស់ពួកគាត់ មានការ ជ្រុលជ្រួស និងការល្បែងស៊ីសងខុសច្បាប់ ទាំងនោះ ម្យ៉ាងទៀត ខ្លាចកើតមាន អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហឹង្សា ក្នុងគ្រួសារ ជាដើម។
អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុដូច្នេះ ប្រជាពលរដ្ឋ សំណូមពរទៅដល់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជួយចាត់វិធានការទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែង(ហ្គេមបាញ់ត្រី)ខុសច្បាប់ គ្រប់ប្រភេទ នៅលើផ្សារទំនើបសូរិយា ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផង។ ស្របតាមគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព”(មានលក្ខណៈសម្បត្តិ ៧យ៉ាង)
១- ផ្តល់សេវាសាធារណ: ជាពិសេសរដ្ឋបាលប្រកបដោយ គុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត
២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។
៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេស គ្មានគ្រោះថ្នាក់ចរាចរណ៍។៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សា ក្នុងគ្រួសារ និងគ្មានក្មេងទំនើង។
៥-ដោះស្រាយ វិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។
៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។
៧- ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕
