ខេត្តរតនគិរី ÷ បុគ្គលដែលហ៊ានបើកសង្វៀនល្បែង(ជល់មាន់និអាប៉ោង ហើយយូគី)ខុសច្បាប់ មួយកន្លែង ស្ថិតនៅភូមិជ្រៃ សង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី បើកលេងយ៉ាងគគ្រឹកគគ្រេង ប្រហែល មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង មើលទៅ ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។

មជ្ឈដ្ឋានខាងក្រៅ!និងប្រជាពលរដ្ឋ រស់នៅតំបន់នោះ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រពន្ធ ហើយមាន ខ្នងបង្អែក រឹងមាំទេនោះ? ម្ចាស់សង្វៀនល្បែងស៊ីសង និងបក្សពួក របស់ខ្លួន ក៏មិនអាចសាងភាពល្បីល្បាញខាងបើកល្បែង(ជល់មាន់ និងអាប៉ោង ហើយយូគី)ខុសច្បាប់ នៅលើទឹកដី ក្រុងបានលុង ខេត្តរតនគិរី បានឡើយ។

តាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានរាយការណ៍ប្រាប់ឲ្យដឹងថា! ឈ្មោះ ងួន សុវណ្ណា (ហៅអូនធំ) ជាម្ចាស់ទីតាំងសង្វៀន(ល្បែងជល់មាន់ និងអាប៉ោង ហើយយូគី)ខុសច្បាប់ មួយកន្លែង ស្ថិតនៅភូមិជ្រៃ សង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងភ្នាល់ចាក់លុយចាញ់ឈ្នះរាប់លាន.រៀល ទៅដល់ រាប់ពាន់.ដុល្លារ ឯណោះ ក្នុងការភ្នាល់(មាន់មួយគូៗ)ហើយនាំគ្នាស្រែកហ៊ោកញ្ជ្រៀវ ទ្រហឹង អឺងកង តើមានមូលហេតុអ្វី!ទៅ បានជា.អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មិនធ្វើការបង្រ្កាប! ទីតាំងសង្វៀនល្បែង(ជល់មាន់ និងអាប៉ោង ហើយយូគី)ខុសច្បាប់ មួយកន្លែងនេះ ធ្វើឲ្យពលរដ្ឋដាក់ការសង្ស័យថា ខ្លាចបាត់បង់ លាភសក្ការៈ និងផលប្រយោជន៍ ហើយមើលទៅ។

ប្រភពដដែលពីប្រជាពលរដ្ឋលើកឡើងថា! ទីតាំងសង្វៀនល្បែង(ជល់មាន់ និងអាប៉ោង ហើយយូគី)មួយកន្លែង របស់ ឈ្មោះ ងួន សុវណ្ណា (ហៅអូនធំ) ស្ថិតនៅក្នុងភូមិសាស្ត្រខាងលើ កំពុងតែគៀងគរក្រុមញៀនល្បែងឲ្យទៅលេងភ្លូកទឹក ភ្លូកដី តែគេមិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្ត ទប់ស្កាត់ និងបង្រ្កាបឡើយ! ដែលធ្វើឲ្យប្រជាពលរដ្ឋរស់នៅមានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង ចំពោះ សុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះថា ទីណាមានល្បែងស៊ីសង ទីនោះមិនយូមិនឆាប់ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហឹង្សា ក្នុងគ្រួសារ ជាដើម។ល។

អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុដូច្នេះ ប្រជាពលរដ្ឋ សំណូមពរទៅដល់ ឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី ជាពិសេស ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី ជួយចាត់វិធានការទប់ស្កាត់ និងបង្ក្រាប! ទីតាំងសង្វៀនល្បែង(ជល់មាន់ និងអាប៉ោង ហើយយូគី)ខុសច្បាប់ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផង។ស្របតាមគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព”(មានលក្ខណៈសម្បត្តិ ៧យ៉ាង)
១- ផ្តល់សេវាសាធារណ: ជាពិសេសរដ្ឋបាលប្រកបដោយ គុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត
២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។
៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេស គ្មានគ្រោះថ្នាក់ចរាចរណ៍។៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សា ក្នុងគ្រួសារ និងគ្មានក្មេងទំនើង។
៥-ដោះស្រាយ វិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។
៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។
៧- ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕
