ខេត្តកំពង់ចាម ÷ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានរាយការណ៍ឲ្យដឹងថា! ទីតាំងល្បែងជល់មាន់ខុសច្បាប់ មួយកន្លែងក្នុង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កាប! ខណៈបនល្បែងសុីសង បន្តបើកលេងបានដោយរលូន!
ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់ ប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃ មានការព្រួយបារម្ភ និងភាពភ័យខ្លាច ចំពោះ សុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះថា ទីណាមានល្បែងស៊ីសង ទីនោះមិនយូរ មិនឆាប់ទេ កើតមាននូវ អំពើចោរកម្ម និងបទល្មើស ផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហឹង្សា ក្នុងគ្រួសារជាដើម។
ហេតុដូច្នេះ ប្រជាពលរដ្ឋ សំណូមពរ ឧត្ដមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ជាពិសេស ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ជូយចាត់វិធានការ ទប់ស្កាត់និងបង្ក្រាប! ទីតាំងល្បែងជល់មាន់ខុសច្បាប់ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផងទាន៕
