ទីតាំងល្បែងឡូតូ និងល្បែងហ្គេមបាញ់ត្រី ខុសច្បាប់ មួយកន្លែងក្នុង ខណ្ឌដូនពេញ សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ មិនអនុវត្តក្នុងការបង្រ្កាប!………………..

ភ្នំពេញ ÷ ប្រជាពលរដ្ឋមូលដ្ឋាន បានរាយការណ៍ឲ្យដឹងថា! ទីតាំងល្បែងឡូតូ និងល្បែងហ្គេមបាញ់ត្រី ខុសច្បាប់ មួយកន្លែង នៅផ្លូវឌឿងហែម តាមបណ្តោយផ្លូវ១៤២ ស្ថិតក្នុង សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បើកលេងអនាធិបតេយ្យ សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន មិនហ៊ានបង្រ្កាប! ប្រហែល ម្ចាស់ទីតាំងល្បែងស៊ីសង មានខ្នងបង្អែក រឹងមាំ ហើយមាន ឥទ្ធិពល ទៀតផង មើលទៅ ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។

ប្រភពដដែលបានបន្ថែមថា ក្តីកង្វល់ ប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការ ព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង ចំពោះ សុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះថា ទីណាមានល្បែងស៊ីសង ទីនោះមិនយូរមិនឆាប់ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហឹង្សា ជាដើម។ល។

ពាក់ព័ន្ធទៅនិងទីតាំងល្បែងស៊ីសងខុសច្បាប់ មួយកន្លែងក្នុង ខណ្ឌដូនពេញ ប្រជាពលរដ្ឋមូលដ្ឋាន សំណូមពរ ឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាពិសេស ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជួយចាត់វិធានការទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងឡូតូ និងល្បែងហ្គេមបាញ់ត្រី ខុសច្បាប់ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផងទាន៕

Leave a Reply

Your email address will not be published. Required fields are marked *