ទីតាំងល្បែងសុីសងជល់មាន់ និងឡូតូ តាមអនឡាញ (៨៨៨៨)បង្កប់ក្នុងហាងកាហ្វេ មួយកន្លែងក្នុង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ បើកលេងយ៉ាងគគ្រឹក គគ្រឹកគគ្រេង ……………………..

ភ្នំពេញ ÷ ប្រជាពលរដ្ឋបានរាយការណ៍ឲ្យដឹងថា! ទីតាំងល្បែងសុីសងជល់មាន់ និងឡូតូ តាមអនឡាញ(៨៨៨៨)បង្កប់ក្នុងហាងកាហ្វេ មួយកន្លែង ស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន គ្មានការទប់ស្កាត់ និងបង្ក្រាបឡើយ។

ក្តីកង្វល់ប្រជាពលរដ្ឋ មានការព្រួយបារម្ភជាខ្លាំង បញ្ហាអសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ខ្លាចកើតមាននូវ អំពើចោរកម្ម និងបទល្មើស ផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាពិសេស ជួញដូរគ្រឿងញៀន ជាដើម។

ហេតុដូច្នេះ ប្រជាពលរដ្ឋសំណូមពរឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងស្នងការនគរបាលរាជធានីភ្នំពេញ ។
ជាពិសេស ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សូមជួយចាត់វិធានការទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងសុីសងជល់មាន់ និងឡូតូ តាមអនឡាញ(៨៨៨៨)មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផងទាន។ គ្រប់គ្រងដោយ លោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ។
និងលោក សក់ ច័ន្ទកញ្ញារិទ្ឋ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ៕

Leave a Reply

Your email address will not be published. Required fields are marked *