ទីតាំងល្បែង.ជល់មាន់.តាមអនឡាញ.ក្នុង សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ក្រុមញៀនល្បែងនាំគ្នាចូលលេងយ៉ាងគគ្រឹកគគ្រេង …………..

ខេត្តបន្ទាយមានជ័យ ÷ បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានឱ្យដឹងថា! ទីតាំងល្បែង.ជល់មាន់.តាមអនឡាញ មួយកន្លែងក្នុង សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនទាន់ធ្វើការបង្រ្កាប! ខណៈ ទីតាំងល្បែងនៅតែបន្តបើកលេងអនាធិបតេយ្យ។

ប្រជាពលរដ្ឋលើកឡើងថា! ទីតាំងល្បែង.ជល់មាន់.តាមអនឡាញ.មួយកន្លែងក្នុង ភូមិសាស្រ្តខាងលើ មួយថ្ងៃៗឃើញក្រុមញៀនល្បែងចូលលេងយ៉ាងពពាក់ ពពូន ធ្វើឱ្យប្រជាពលរដ្ឋរស់នៅ មានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង ចំពោះ បញ្ហាសុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះទីណា មានល្បែងស៊ីសង ទីនោះមិនយូរ មិនឆាប់ កើតមាននូវ អំពើចោរកម្ម និងបទល្មើស ផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហឹង្សា ជាដើម។ល។

ហេតុដូច្នេះ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន សំណូមពរ ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ជាពិសេស ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃអភិបាលខេត្តបន្ទាយមានជ័យ សូមមានវិធានការទប់ស្កាត់ និងបង្ក្រាប! ទីតាំងបទល្មើសល្បែង.ជល់មាន់.តាមអនឡាញ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ស្របតាម គោលនយោបាយ.ភូមិ.ឃុំ.សង្កាត់.មានសុវត្ថិភាព.ទាំង៧.ចំណុច របស់ រាជរដ្ឋាភិបាល កម្ពុជា ដែលបានកំណត់ និងដាក់ចេញឪ្យមន្រ្តីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ត្រូវអនុវត្តទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ នៅក្នុងមូលដ្ឋាន ដោយគ្មានការលើកលែង៕

Leave a Reply

Your email address will not be published. Required fields are marked *