ខេត្តបន្ទាយមានជ័យ ÷ កាសុីណូ ហ្គោតវើតដ៍ មួយកន្លែង ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ យ៉ាងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់ មិនហ៊ានបង្ក្រាប!
តាមប្រភពច្បាស់ការណ៍ពីប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានរាយការណ៍ប្រាប់ឲ្យដឹងថា! ទីតាំងកាសុីណូ ហ្គោតវើតដ៍ មួយកន្លែង ស្ថិតក្នុងភូមិសាស្រ្តខាងលើ កំពុងបើកដំណើរការលេងល្បែងសុីសង ខុសច្បាប់ គ្រប់ប្រភេទ ជារៀងរាល់ដថ្ងៃ គេពុំដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះត្រួតពិនិត្យ និងបង្រ្កាប!ទាល់តេសោះ ធ្វើឲ្យប្រជាពលរដ្ឋរងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នាជាប្រពន្ធ ហើយមានខ្នងបង្អែករឹងមាំទេនោះ? ម្ចាស់ទីតាំងល្បែងសុីសងក៏មិនហ៊ានបើកលេងនៅលើទឹកដី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឡើយ។
ប្រភពដដែលពីប្រជាពលរដ្ឋបានបន្តទៀតថា! ទីតាំងកាសុីណូ ហ្គោតវើតដ៍ មួយកន្លែងក្នុង សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បើកពលរដ្ឋខ្មែរចូលលេងយ៉ាងគគ្រឹកគគ្រេង ធ្វើឲ្យប្រជាពលរដ្ឋរស់នៅមានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង ខ្លាចកើតមាន អំពើចោរកម្ម និងបទល្មើស ផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើ ក្នុងគ្រួសារ ជាពិសេស ជួញដូរ គ្រឿងញៀន ។ល។
ហេតុដូច្នេះ ប្រជាពលរដ្ឋ សំណូមពរទៅដល់ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ។

ជាពិសេស ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ សូមជួយចាត់មន្ត្រី ជំនាញ ពាក់ព័ន្ធ ចុះអនុវត្ត ទប់ស្កាត់ និងបង្ក្រាប! បទល្មើសល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ បង្កប់នៅក្នុង កាសុីណូ ហ្គោតវើរតដ៍ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើ នេះផងទាន។ ស្របតាមគោលនយោបាយ ភូមិ.ឃុំ.មានសុវត្ថិភាព ទាំង៧ ចំណុច របស់ រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញឲ្យមន្ត្រីក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ ដោយគ្មានការលើកលែង។

អង្គភាពសារព័ត៌មានយើងខ្ញុំធ្វើការផ្សព្វផ្សាយនេះទៅតាមវិជ្ជាជីវៈ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់ បំបែកបំបាក់ បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ៕
