ទីតាំងល្បែងជល់មាន់ និងអាប៉ោងខុសច្បាប់ ក្នុង ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ បើកលេងយ៉ាងគគ្រឹកគគ្រេង …………….

ខេត្តព្រៃវែង ÷ ប្រជាពលរដ្ឋបានរាយការណ៍ប្រាប់ឲ្យដឹងថា! មានទីតាំងលួចលាក់លេងល្បែងជល់មាន់ និងអាប៉ោងខុសច្បាប់ ភ្នាល់ចាក់លុយ មួយកន្លែង ខាងក្រោយប៉ុស្តិ៍នគរបាលឃុំព្រៃខ្លា ចម្ងាយ ២០០ ម៉ែត្រ ទៅ៣០០ ម៉ែត្រ ស្ថិតនៅភូមិព្រៃខ្លា ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បើកឲ្យក្រុមញៀនល្បែងទៅលេងយ៉ាងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ មិនហ៊ានបង្ក្រាប!

មជ្ឈដ្ឋានខាងក្រៅ .!និងប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រពន្ធ ហើយមានខ្នងបង្អែក រឹងមាំទេនោះ? ម្ចាស់ទីតាំងល្បែងស៊ីសង និងបក្សពួក ក៏មិនហ៊ានបើកល្បែងជល់មាន់ និងអាប៉ោងខុសច្បាប់ នៅលើទឹកដី នៃស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានឡើយ។

ក្តីកង្វល់ប្រជាពលរដ្ឋ មានការព្រួយបារម្ភ និងភ័យខ្លាច ជាខ្លាំង បញ្ហា អសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ខ្លាចកើតមាននូវអំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជាលួច ឆក់ ប្លន់ និងអំពើហិង្សា ជាពិសេស ជួញដូរ គ្រឿងញៀន។ល។

អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុ!ដូច្នេះ ប្រជាពលរដ្ឋ សំណូមពរ ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង។

ជាពិសេស ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ជួយចាត់មន្ត្រីជំនាញពាក់ព័ន្ធ ចុះអនុវត្ត ទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងជល់មាន់ និងអាប៉ោងខុសច្បាប់ ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផង។ស្របតាមគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព”(មានលក្ខណៈសម្បត្តិ ៧យ៉ាង)

១- ផ្តល់សេវាសាធារណ: ជាពិសេសរដ្ឋបាលប្រកបដោយ គុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត

២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។

៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេស គ្មានគ្រោះថ្នាក់ចរាចរណ៍។

៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សា ក្នុងគ្រួសារ និងគ្មានក្មេងទំនើង។

៥-ដោះស្រាយ វិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។

៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។

៧- ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕

Leave a Reply

Your email address will not be published. Required fields are marked *