បែកធ្លាយ មានជនបរទេសចំម្រុះជាតិសាសន៍ ជាច្រើននាក់ កំពុងស្នាក់នៅភូមិគ្រឹះអតីតអភិបាលរងខេត្ត មិនដឹងប្រកបមុខរបរការងារអ្វី? ហើយមានច្បាប់ទំលាប់ត្រឹមត្រូវដែលឬទេ?

ខេត្តបន្ទាយមានជ័យ ÷ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានលួចខ្សឹបប្រាប់ អង្គភាពសារព័ត៌មានយើងឲ្យបានដឹងថា! មានជនបរទេសចំម្រុះជាតិសាសន៍ជាច្រើននាក់ប្រមូលផ្តុំគ្នាស្នាក់នៅ និងធ្វើការនៅក្នុងភូមិគ្រឹះ របស់លោកង៉ោ ម៉េងជ្រួន អតីតអភិបាលរងខេត្តបន្ទាយមានជ័យ ទីតាំងនេះស្ថិតនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្រភពដដែលពីប្រជាពលរដ្ឋមូលដ្ឋាន បានចោទសួរថា! តើជនបរទេសចំម្រុះជាតិសាសន៍ ទាំងនោះ ដែលកំពុងស្នាក់នៅភូមិគ្រឹះ របស់លោក ង៉ោ ម៉េងជ្រួន អតិតអភិបាលរងខេត្តបន្ទាយមានជ័យ មានច្បាប់ទំលាប់ត្រឹមត្រូវឬទេ? តើពួកគាត់កំពុង ធ្វើការងារអ្វី? ឬមួយប្រព្រឹត្តិសកម្មភាពឆបោកអនឡាញឬយ៉ាងណា? ស្របពេលនេះជនបរទេសទាំងនោះស្នាក់នៅច្រើននាក់ តែមិនសូវអនុញ្ញាតឲ្យចេញមកខាងក្រៅបរិវេណគ្រៅពីអគារព័ទ្ធស័ង្កសី នោះទេ។

បើយោងតាមមាត្រា១៥ នៃ អនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ លេខ០៣ អនក្រ.បក ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ បានបញ្ជាក់ថាជនបរទេសអន្តោប្រវេសន្តឬអ្នកតំណាងដែលមានប្រកាសទទួលស្គាល់ដោយក្រសួងមហាផ្ទៃនិងទទួល បានបណ្ណស្នាក់នៅអចិន្ត្រៃយ៍មានសុពលភាព មានកាតព្វកិច្ចរាយការណ៍ដើម្បីចុះបញ្ជីស្នាក់នៅក្នុងរយៈពេល យ៉ាងយូរ៤៨ (សែសិបប្រាំបី)ម៉ោង ស្របតាមច្បាប់ឬលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។
ជនបរទេសក្រៅពីប្រភេទជនបរទេសអន្តោប្រវេសន្តខាងលើ ដែលស្នាក់នៅតាមទីតាំងរស់នៅប្រមូលផ្តុំ ត្រូវចុះបញ្ជីស្នាក់នៅតាមច្បាប់ឬលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធរួមមាន.!

អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុដូច្នេះ ប្រជាពលរដ្ឋរស់នៅនូលដ្ឋាន សំណូមពរទៅដល់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តខេត្តបន្ទាយមានជ័យ ។
និង.ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ។
ជាពិសេស ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជួយចាត់វិធានការសើុបអង្កេតទៅលើ ជនបរទេសចំម្រុះជាតិសាសន៍ជាច្រើននាក់ប្រមូលផ្តុំគ្នាស្នាក់នៅ និងធ្វើការនៅក្នុងភូមិគ្រឹះ របស់លោកង៉ោ ម៉េងជ្រួន អតីតអភិបាលរង ខេត្តបន្ទាយមានជ័យ មានច្បាប់ទំលាប់ត្រឹមត្រូវដែលឬទេ៕

Leave a Reply

Your email address will not be published. Required fields are marked *