សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញចូលរួមប្រជុំរដ្ឋសភា ក្នុងសម័យប្រជុំលើកទី៦ នីតិកាលទី៧ ដើម្បីធ្វើការពិភាក្សា និងអនុម័ត លើរបៀបវារៈចំនួន៥៖

១-ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ០១រូប៖ ឯកឧត្តម ប្រាក់ សំអឿន ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស។

យប់ស្អែកនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ ហាត់សមក្បួនហែរអមទ្រង់ទ្រាយធំលេីកទី៣ ចាប់ពីកោះពេជ្រ រហូតដល់អាកាសដ្ឋានអន្ដរជាតិតេជោ https://police.gov.kh/?p=174451

រាជធានីភ្នំពេញ ៖ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការទី៤ (សន្តិសុខ សណ្តាប់ធ្នាប់ និងសង្រ្គោះ) នៃកិច្ចប្រជុំពូលហ្រ្វង់កូហ្វូនី នៅវេលាម៉ោង៨យប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ស្អែកនេះ កងកម្លាំងនគរបាល នៃនាយកដ្ឋានអង្គរក្ស អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងធ្វើហាត់សមក្បួនហែរអមទ្រង់ទ្រាយធំលើកទី៣ ចាប់ពីកោះពេជ្រ រហូតដល់អាកាសដ្ឋានអន្ដរជាតិតេជោ ដែលជាការហ្វឹកហាត់ក្បួនហែរអម ត្រៀមការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ក្នុងកិច្ចប្រជុំពូលហ្រ្វង់កូហ្វូនី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ។

អបអរសាទរ ខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧ ~ ៨ កក្កដា ២០២៦)

​តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក គឺជាទីតាំងអតីតរាជធានីខ្មែរសម័យចេនឡា និងមានឈ្មោះដើមថា “ឦសានបុរៈ” ​សព្វថ្ងៃស្ថិតនៅក្នុងភូមិសាស្ត្រស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។ តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានកសាងឡើង​នៅ​ចុងសតវត្សរ៍​ទី​៦ ដល់សតវត្សរ៍ទី៨ ក្នុង​រជ្ជកាល​ស្តេចឥសាន​វរ្ម័ន ដោយបែង​ចែក​ជា​បី​ក្រុម​សំខាន់ៗ រួមមាន៖ ​ទី១. ក្រុម​ប្រាសាទសំបូរ(ខាងជើង) ទី២​. ក្រុម​ប្រាសាទកណ្តាល​(ប្រាសាទតោ) និងទី៣. ​ក្រុម​ប្រាសាទ​ខាងត្បូង (ប្រាសាទយាយព័ន្ធ ឬនាគព័ន្ធ) ។

ទេសភាពដ៏ទាក់ទាញនារដូវប្រាំង នៅសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ឃ្លាំង ខេត្តសៀមរាប

សៀមរាប៖ សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ឃ្លាំង ស្ថិតនៅឃុំកំពង់ឃ្លាំង ស្រុកសូត្រនិគម ខេត្តសៀមរាប មានចម្ងាយប្រមាណ ៥២គីឡូម៉ែត្រ ពីក្រុងសៀមរាប។ សហគមន៍នេះត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ តាមរយៈការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព និងការចូលរួមពីសហគមន៍។

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមនាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព និងលើកទិសដៅការងារបន្តក្នុងការអនុវត្តយុទ្ធនាការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទគ្រប់ប្រភេទនៅក្នុងភូមិសាស្ត្រខេត្តជុំវិញបឹងទន្លេសាប តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល។

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកតាមផ្នែកអាស៊ានសម្រាប់សម្ភារៈអគារនិងសំណង់ …………….

កិច្ចសម្រុះសម្រួលនេះ មាន ១៣មាត្រា ត្រូវបានរៀបចំឡើងដើម្បីបង្កើតឱ្យមានអភិក្រមរួមមួយសម្រាប់ក្រុមការងារអាស៊ាន និងគណៈកម្មការចម្រុះអាស៊ាន នៅក្រោមគណៈកម្មការពិគ្រោះយោបល់អាស៊ានផ្នែកស្តង់ដានិងគុណភាពប្រើប្រាស់ជាគោលការណ៍ និងជាបន្ទាត់សម្រាប់រៀបចំសុខដុមនីយកម្មស្តង់ដាអាស៊ាន សុខដុមនីយកម្មបទប្បញ្ញត្តិបច្ចេកទេស និងការរៀបចំនីតិវិធីនៃការទទួលស្គាល់ទៅវិញទៅមកនូវលទ្ធផលនៃនីតិវិធីវាយតម្លៃភាពអនុលោមរបស់រដ្ឋសមាជិកនីមួយៗ។

គណៈរដ្ឋមន្ត្រីអនុម័តលើសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ឆ្នាំ២០២៥-២០៣០ ………………………..

សេចក្តីព្រាងផែនការសកម្មភាពជាតិនេះ មាន ៧ផ្នែក ត្រូវបានរៀបចំឡើងដោយអនុលោមតាមក្របខ័ណ្ឌជាតិនិងក្របខ័ណ្ឌអន្តរជាតិ ក្នុងគោលបំណងកាត់បន្ថយអំពើហិង្សាលើស្ត្រី រួមទាំងក្រុមដែលមានហានិភ័យខ្ពស់ តាមរយៈការបង្កើតកិច្ចអន្តរាគមន៍ ការបង្ការទប់ស្កាត់ ការបង្កើនការឆ្លើយតប ការទទួលបានសេវាប្រកបដោយគុណភាព និងការសម្របសម្រួលពហុវិស័យនិងកិច្ចសហការ។

អ.ន.ក.រាជធានីភ្នំពេញ រៀបចំកិច្ចប្រជុំដើម្បីចុះពិនិត្យសមាជិកក្នុងមូលដ្ឋាន

គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជន (អ.ន.ក.) រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំវឌ្ឍនភាពការងារ ដោយមានការចូលរួមពី តំណាងគណៈកម្មាធិការ អ.ន.ក. ខណ្ឌទាំង១៤, មន្ទីរ-អង្គភាពជុំវិញរាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនឹងសួរនាំរឿងមន្ត្រីកាង​ជនខិ-ល​ខូ-ចនាំ​ទុរេន​ចូលពីថៃ។ សម្តេចតេជោ បានបង្ហាញការហួសចិត្តចំពោះមន្ត្រី ក.ប.ប ខេត្តបាត់ដំបង ដែលទៅប្រកាសថាទុរេននោះជាទុរេនខេត្តកំពង់ចាម។

«ហេតុអ្វីមន្ត្រីយើងទៅកាងជនខិ-លខូ_ច ខណៈជ-នខិ-លខូ-ចបានសារភាពថា បាននាំចូលពីប្រទេសថៃ។ […] ប្រជាពលរដ្ឋមិនទាន់អស់ចិត្តទេ ខ្ញុំក៏មិនទាន់អស់ចិត្តដែរ។ តើមន្ត្រីរូបហ្នឹងបានមានវិធានការហើយនៅ»។ នេះជាការបញ្ជាក់របស់សម្តេចតេជោ។

សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦

សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦