លោកវរ:សេនីយ៍ឯក ថាញ់ សុខវ៉ាត អធិការនគរបាលស្រុកពញាក្រែក បណ្តោយឲ្យទីតាំងល្បែង{ជល់មាន់និងអាប៉ោង}ខុសច្បាប់ មួយកន្លែងក្នុង ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក បើកលេងអនាធិបតេយ្យ …. ………………..

ខេត្តត្បូងឃ្មុំ ÷ បុគ្គលដែលហ៊ានបើកល្បែង{ជល់មាន់និងអាប៉ោង}ខុសច្បាប់ មួយកន្លែង ផ្លូវច្រកចូលមុខ ប៉ុស្តិ៍នគរបាល រដ្ឋបាលកណ្តោលជ្រុំ ស្ថិតនៅភូមិអន្លង់ប៊ូ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន មិនហ៊ានបង្ក្រាប! ប្រហែល ម្ចាស់ទីតាំងល្បែងស៊ីសង មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង មើលទៅ ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។

លោកវរ:សេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បណ្តោយឲ្យទីតាំងល្បែង(ជល់មាន់🐓)ខុសច្បាប់ មួយកន្លែងក្នុង សង្កាត់គីឡូម៉ែត្រលេខ៦ ខ័ណ្ឌឬកែវ បើកលេងអនាធិបតេយ្យ គ្មានការបង្រ្កាប!

ភ្នំពេញ ÷ បុគ្គលហ៊ានបើកល្បែង(ជល់មាន់🐓)ខុសច្បាប់ មួយកន្លែង ជិតវត្តទួល ស្ថិតក្នុងភូមិសាស្រ្ត សង្កាត់គីឡូម៉ែត្រលេខ៦ ខ័ណ្ឌឬកែវ រាជធានីភ្នំពេញ បើកលេងអនាធិបតេយ្យ សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កាប! ប្រហែលម្ចាស់ទីតាំង មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង មើលទៅ ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។

លោក ម៉ន វុធី អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ និងលោក សក់ ច័ន្ទកញ្ញារិទ្ឋ អភិបាលខណ្ឌពោធិ៍សែនជ័យ បែរជាបណ្តោយឲ្យទីតាំងល្បែង(ជល់មាន់🐓)ខុសច្បាប់ មួយកន្លែងក្នុង សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ បើកលេងអនាធិបតេយ្យ គ្មានការបង្រ្កាប!

ភ្នំពេញ ÷ ទីតាំងល្បែង(ជល់មាន់🐓)ខុសច្បាប់ មួយកន្លែងនៅក្រុមទី៧ ភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បាននាំគ្នាបើកលេងយ៉ាងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានធ្វើការបង្ក្រាប! ប្រហែលម្ចាស់ទីតាំងល្បែងសុីសង មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពលធំជាង អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ហើយ មើលទៅ ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។

ពិតជាខ្សែធំ ខ្នងក្រាស់មែន.!ម្ចាស់ទីតាំងល្បែង{ជល់មាន់និងអាប៉ោង ហើយយូគី}ខុសច្បាប់ មួយកន្លែងក្នុង ឃុំដូនតី ស្រុកពញាក្រែក បើកលេង.សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន មិនហ៊ានបង្រ្កាប! …. ………………….

ខេត្តត្បូងឃ្មុំ ÷ មានសេចក្តីរាយការណ៍បានឲ្យដឹងថា! ទីតាំងល្បែង{ជល់មាន់និងអាប៉ោង ហើយយូគី}ខុសច្បាប់ មួយកន្លែង ស្ថិតនៅភូមិស្វាយសុខុម ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បើកឲ្យក្រុមញៀនល្បែងទៅលេងភ្លូកទឹក ភ្លូកដី រីឯ.សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន នាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនអើពើបង្រ្កាប!

ទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ របស់ជនជាតិចិន មួយកន្លែង ក្នុងភូមិសាស្ត្រ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ បើកលេងអនាធិបតេយ្យ ………….

​ភ្នំពេញ ÷ បុគ្គលដែលហ៊ានបើកល្បែងស៊ីសង គ្រប់ប្រភេទ របស់ជនជាតិចិន មួយកន្លែង ស្ថិតនៅភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បើកលេងអនាធិបតេយ្យ តែលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ និងលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ រក្សាភាពស្ងៀមស្ងាត់ មិនហ៊ានបង្ក្រាប! ប្រហែល ម្ចាស់ទីតាំងល្បែងស៊ីសង មានខ្នងបង្អែករឹងមាំ ហើយមានឥទ្ធិពល ទៀតផងមើលទៅ ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។

ទីតាំងល្បែង(ហ្គេមបាញ់ត្រី)ខុសច្បាប់ គ្រប់ប្រភេទ មួយកន្លែង ក្នុងផ្សារចិន ខណ្ឌចំការមន បើកលេងអនាធិបតេយ្យ ……….

ភ្នំពេញ ÷ បុគ្គលដែលហ៊ានបើកល្បែង(ហ្គេមបាញ់ត្រី)ខុសច្បាប់ គ្រប់ប្រភេទ មួយកន្លែង ក្នុងផ្សារចិន ស្ថិតក្នុងភូមិសាស្ត្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកលេងអនាធិបតេយ្យ សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន មិនហ៊ានបង្ក្រាប! ប្រហែល ម្ចាស់ទីតាំងល្បែងស៊ីសង មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។

ឧបការីរដ្ឋមន្ត្រីការបរទេសអាម៉េរិក៖​ ឯកឧត្តមប្រធានាធិបតី Donald Trump បន្តយកចិត្តទុកដាក់ចំពោះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងការអនុវត្តតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ

នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Michael George DeSombre ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វីក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

មន្រ្តីធនាគារជាតិនៃកម្ពុជាថា ប្រព័ន្ធទូទាត់បាគង ប្រៀបដូចជាកូនក្រមុំដ៏ស្រស់ស្អាត ដែលមានប្រទេសជាច្រើនចាប់អារម្មណ៍

(ភ្នំពេញ)៖ លោកស្រី រ័ត្ន និមល អនុប្រធាននាយកដ្ឋានប្រព័ន្ធទូទាត់សងប្រាក់ ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ប្រព័ន្ធទូទាត់បាគងរបស់កម្ពុជា ប្រៀបដូចជាកូនក្រមុំដ៏ស្រស់ស្អាតមួយ ដែលមានប្រទេសជាច្រើន មានការចាប់អារម្មណ៍។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកស្រី រ័ត្ន និមល អញ្ជើញចូលរួម ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «ការលើកកម្ពស់ការប្រើប្រាស់កម្មវិធីបាគង ដល់យុវជនកម្ពុជា» ក្នុងកម្មវិធី CYBER SECURITY។ លោកស្រី រ័ត្ន និមល បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រព័ន្ធទូទាត់បាគងរបស់យើង ប្រៀបដូចកូនក្រមុំស្អាតមួយ ដោយមានប្រទេសជាច្រើន ដែលមកសុំរៀនបទពិសោធន៍ពីយើង មានជាហូរហែរ ហើយមានប្រទេសខ្លះទៀត…

ភូមិចំនួន១១ ក្នុងឃុំជ័យធំ និងឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ត្រូវបានបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យជូនប្រជាពលរដ្ឋ

ខេត្តកណ្តាល៖ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ចំនួន១១ភូមិ ស្មើនឹង ១៥ ៧២៣ក្បាលដី រួមមាន៖ភូមិជ័យធំ ភូមិជ័យតូច ភូមិព្រែកថ្មី ភូមិជ្រៃលាស់ ភូមិតាគាត់លិច ភូមិភាគាត់កើត ឃុំជ័យធំ ភូមិជន្លឹង ភូមិតាំងឫស្សី ភូមិទ្រា និងភូមិរកាទី១ភូមិរកាទី២ ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ថា៖ ការបិទផ្សាយសាធារណៈនូវឯកសារនៃការវិនិច្ឆ័យនេះគឺមានសារៈសំខាន់ដើម្បីទុកពេលឱ្យប្រជាពលរដ្ឋម្ចាស់ដីមកពិនិត្យផ្ទៀងផ្ទាត់មើលពីភាពត្រឹមត្រូវពិតប្រាកដលើដីរបស់ខ្លួន​ មុននឹងចេញប័ណ្ណកម្មសិទ្ធិជូន នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥…

ក្រសួងការងារបង្ហាញអំពីឱកាសការងារនៅ តែមានបន្តសម្រាប់ផ្តល់ជូនអតីតពលករពីប្រទេសថៃ

កាលពីចុងខែវិច្ឆិកាកន្លងនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអោយដឹងថា ឱកាសការងារចំនួន ៨៦,៨៩១ កន្លែង នៅទូទាំងរាជធានី-ខេត្ត ទាំង២៥ កំពុងរង់ចាំបងប្អូនប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ ជាពិសេសបងប្អូនអតីតពលករ ដែលវិលត្រឡប់មកពីប្រទេសថៃ។ ឱកាសការងារទាំងនោះ ស្ថិតនៅក្នុងវិស័យឧស្សាហកម្ម សេវាកម្ម និងកសិកម្ម ហើយឱកាសការងារដែលមានច្រើនជាងគេ គឺនៅរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តកណ្ដាល ខេត្តតាកែវ និងខេត្តស្វាយរៀង។ ជាមួយគ្នានេះ ក្រសួងការងារ ក៏បានឱ្យដឹងដែរថា គិតត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២៥នេះ បងប្អូនអតីតពលករត្រឡប់មកពីថៃប្រមាណជិត ២៩ម៉ឺននាក់ បានទទួលការងារធ្វើសម្រាប់ការងារនៅក្នុងប្រព័ន្ធ។ដោយឡែក…