ទីតាំងល្បែងជល់មាន់និងអាប៉ោងខុសច្បាប់ មួយកន្លែងក្នុង ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ បើកលេងយ៉ាងគគ្រឹកគគ្រេង …………………….

ខេត្តត្បូងឃ្មុំ ÷ តើសព្វថ្ងៃនេះ លោកវរសេនីយ៍ឯក សាំ ហេង អធិការនគរបាលស្រុកត្បូងឃ្មុំ និងលោក អភិបាលនៃគណៈអភិបាលស្រុកត្បូងឃ្មុំ មិនដឹងអំពីទីតាំងបទល្មើសល្បែងជល់មាន់និងអាប៉ោងខុសច្បាប់ មួយកន្លែង ស្ថិតនៅភូមិរកាពប្រាំ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ដែលឬមួយយ៉ាងណា? មានពលរដ្ឋរាយការណ៍មកថាទីតាំងល្បែងសុីសងមួយកន្លែងនេះ បើកលេងជារៀងរាល់ថ្ងៃ គ្មានអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានណាហ៊ានបង្រ្កាប!

មជ្ឈដ្ឋានខាងក្រៅ .!និងប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន បានរងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រពន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ? ម្ចាស់ទីតាំងល្បែងស៊ីសងជល់មាន់ និងអាប៉ោងខុសច្បាប់ មួយកន្លែងនេះ ក៏មិនហ៊ានបើកលេងនៅលើទឹកដី ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានឡើយ។

តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នីក្នុងមូលដ្ឋានបានឲ្យដឹងថា! ទីតាំងល្បែងជល់មាន់និងអាប៉ោងខុសច្បាប់ មួយកន្លែង ស្ថិតក្នុងភូមិរកាពប្រាំ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កំពុងបើកលេងភ្នាល់ចាក់លុយ ចាញ់ឈ្នះ រាប់លានរៀល ទៅដល់ រាប់ពាន់ដុល្លារ ឯណោះ ក្នុងភ្នាល់មាន់មួយគូៗ ស្រែកហ៊ោកញ្ជ្រៀវ ទ្រហឹងអឺងកង បង្កការភ្ញាក់ផ្អើល ប្រជាពលរដ្ឋមានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង បញ្ហា អសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ពួកគាត់ខ្លាចកើតមាននូវ អំពើចោរកម្ម និងបទល្មើស ផ្សេងៗដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម។

អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុដូច្នេះ ប្រជាពលរដ្ឋ សំណូមពរទៅដល់ លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ។

ជាពិសេស ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ សូមជួយចាត់មន្ត្រី ជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យ និងបង្ក្រាប! ទីតាំងល្បែងជល់មាន់និងអាប៉ោងខុសច្បាប់ មួយកន្លែងស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផង ដើម្បី ពង្រឹង សន្តិសុខ សង្គម៕

Leave a Reply

Your email address will not be published. Required fields are marked *