ខេត្តបន្ទាយមានជ័យ ÷ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា! ទីតាំងល្បែងសុីសងហ្គេមបាញ់ត្រី និងល្បែងស៊ីសងខុសច្បាប់ ផ្សេងៗទៀត ជ្រកក្រោម ស្លាកយីហោ(ហ្គូដវើលដ៍ កាសុីណូ)មួយកន្លែង ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បើកឲ្យពលរដ្ឋខ្មែរចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន គ្មានការត្រួតពិនិត្យ និងបង្ក្រាបឡើុយ! ផ្គើននិងបទបញ្ជាស្តីពីការទប់ស្កាត់ ដ៏ខ្ពង់ខ្ពស់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

មជ្ឈដ្ឋានខាងក្រៅ.! និងប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានរងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រពន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ? ម្ចាស់ទីតាំងល្បែងស៊ីសង ជ្រកក្រោម ស្លាកយីហោ(ហ្គូដវើលដ៍ កាសុីណូ)និងបក្សពួករបស់ខ្លួន ក៏មិនហ៊ានបើកលេងនៅលើទឹកដី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឡើយ។

ប្រភពដដែលបានបន្តទៀតថា! ទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រី និងល្បែងស៊ីសងខុសច្បាប់ ផ្សេងៗទៀត ជ្រកក្រោមស្លាក យីហោ(ហ្គូដវើលដ៍ កាសុីណូ)មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើ កំពុងបើកដំណើរការជារៀងរាល់ថ្ងៃ តែគេមិនដែលឃើញ មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងបង្ក្រាបឡើយ! ធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង បញ្ហា អសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ខ្លាចកើតមាននូវ អំពើចោរកម្ម និងបទល្មើស ផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើ ក្នុងគ្រួសារ ជាពិសេស ជួញដូរ គ្រឿងញៀន ។ល។

អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុដូច្នេះ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន សំណូមពរ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ។

ជាពិសេស ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ សូមជួយចាត់មន្ត្រី ជំនាញ ពាក់ព័ន្ធ ចុះត្រួតពិនិត្យ និងបង្ក្រាប! ទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រី និងល្បែងស៊ីសងខុសច្បាប់ ផ្សេងៗទៀត ជ្រកក្រោមស្លាក យីហោ(ហ្គូដវើលដ៍ កាសុីណូ)មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើ នេះផងទាន។

សូមរំលឹកផងដែលថាកន្លងមក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ បទបញ្ជាឲ្យមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋាន ត្រូវតែអនុវត្តទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងស៊ីសងគ្រប់ប្រភេទ នៅក្នុងមូលដ្ឋាន ក្នុងការគ្រប់គ្រងរបស់ខ្លួនដោយគ្មានការលើកលែង៕
អង្គភាពសារព័ត៌មានយើងខ្ញុំធ្វើការផ្សព្វផ្សាយនេះទៅតាមវិជ្ជាជីវៈ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់ បំបែកបំបាក់ បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ៕

